
ការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងរយៈពេល ៧ខែក្នុងឆ្នាំ២០២០នេះ បានប្រមាណជិត ២ពាន់លានដុល្លារ ដែលមានការកើនឡើងប្រមាណ៩,៦% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏ដោយ។ នេះបើយោងតាមការប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ។

របាយការណ៍ បានបង្ហាញទៀតថា ក្នុងរយៈពេល ៧ខែ អគ្គនាយកដ្ឋានពន្ធដារអាចប្រមូលពន្ធបានប្រមាណ ១,៨៧៧លានដុល្លារ ដែលមានការកើនឡើងប្រមាណ ១៦៥លានដុល្លារ ស្មើនឹង៩,៦% បើធៀបទៅនឹងឆ្នាំ២០១៩។
ការកើនឡើងនូវចំណូលពន្ធនេះ គឺបង្ហាញពីភាពវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា ទោះបីបច្ចុប្បន្ននេះ កម្ពុជា និងបណ្ដាប្រទេសជាច្រើនលើពិភពលោកកំពុងរងការវាយប្រហារដោយជំងឺកូវីដ១៩ ក៏ដោយ។ មួយវិញទៀត វាក៏បានបញ្ជាក់ឲ្យឃើញថា អាជីវកម្មក្នុងប្រទេសកម្ពុជាភាគច្រើនមិនបានរងផលប៉ះពាល់ពីកូវីដ១៩ នោះទេ ពោកគឺពួកគេនូវតែមានលទ្ធភាពក្នុងការបង់ពន្ធជាធម្មតា។

សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋាននឹងប្រមូលពន្ធឲ្យបាន ២,៨៨៥លានដុល្លារ ដើម្បីឲ្យគ្រប់តាមផែនការច្បាប់ ដែលបានដាក់ចេញ និងត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់។
អត្ថបទដោយ៖ Nevin
