We TV Cambodia

ការប្រចណ្ឌហួសហេតុជាជំងឺឆ្កួត ១បែប ដែលមិនមែនជារឿងដែលល្អសម្រាប់ជីវិតប្ដីប្រពន្ធនោះទេ

ការប្រចណ្ឌហួសហេតុជាជំងឺឆ្កួត ១បែប ដែលមិនមែនជារឿងដែលល្អសម្រាប់ជីវិតប្ដីប្រពន្ធនោះទេ

ទស្សនះភាគច្រើនតែងតែថា ស្រឡាញ់ខ្លាំង ទើបប្រចណ្ឌ តែការប្រចណ្ឌខ្លាំងជារឿងដែលល្ងង់ និងមិនទុកចិត្តគ្នាទៅវិញទេ។ ស្នេហា បែបក្មេងៗ ឬយុវវ័យ ទាល់តែមានការប្រចណ្ឌខ្លះៗទើបមានន័យ តែជីវិតប្រពន្ធប្ដី ការប្រចណ្ឌ គឺជារឿងដែលល្ងង់ខ្លៅ និងមិនទុកចិត្តលើប្ដីប្រពន្ធខ្លួនឯង។ ទោះយ៉ាងណា មនុស្សរស់នៅសព្វថ្ងៃ ត្រូវតែមានទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនខ្លះហើយ មិនថាស្រី ឬប្រុសទេ ចេះរួសរាយរាក់ទាក់ រាប់អានគេ ទើបអាចរស់ក្នុងសង្គម និងអាចចេញរកស៊ីបាន ។​

ការប្រចណ្ឌ ហួងហែង ខឹងគ្នា ងរងក់ រករឿងឈ្លោះគ្នាហ្នឹង បិទសិទ្ធគ្នា គឺបានតែស្នេហាក្មេងៗ ក្រោមម្ភៃឆ្នាំ ដែលមិនទាន់ចេះគិតអីតែប៉ុណ្ណោះ។ តែសម្រាប់យើងមានប្ដី មានប្រពន្ធហើយ គេហៅថាវ័យចាស់ចិត្ត ចាស់គំនិត ល្មមចេះគិត ចិត្តត្រូវតែធ្ងន់ ចេះអត់ធ្មត់ អត់ធន់ឱ្យបានខ្ពស់ ការឈ្លោះប្ដីប្រពន្ធ កើតពីការប្រចណ្ឌហួងហែងនេះ ៕ជំងឺប្រចណ្ឌ បង្កឡើងដោយការសង្ស័យជ្រុលហួសហេតុ ការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ពីភាពមិនស្មោះត្រង់របស់ដៃគូរ ដោយការព្យាយាមរកភស្តុតាង ការជជីកសួរដដែលៗ ដើម្បីចង់ដឹងពីភាពស្មោះត្រង់របស់ប្តីប្រពន្ធ ឬការលួចតាមដានជាដើម។ ជំងឺឆ្កួតមួយជ្រុងនេះ គឺមានការយល់ខុសឬគិតខុស ហើយធ្វើការសន្និដ្ឋានអ្វីមួយ ដោយផ្អែកលើការយល់ឃើញរបស់គាត់អំពីភាពជាក់ស្តែងខាងក្រៅ បើទោះបីជាមានភស្តុតាងដែលបញ្ជាក់ផ្ទុយពីការគិតរបស់គាត់ក៏ដោយ ហើយភាគច្រើនកើតលើបុរសច្រើនជាងស្ត្រី។

ជំងឺប្រចណ្ឌ អាចកើតមានតែឯង មិនមានលាយជាមួយជំងឺផ្លូវចិត្តផ្សេងទៀត ឬវាអាចកើតមានក្នុង អំឡុងពេលដែលកំពុងមានជំងឺផ្លូវចិត្ត ឬក្នុងពេលដែលកំពុងពុលជាមួយសុរា ឬសារធាតុញៀនផ្សេងទៀត។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles