
បើយោងតាមការចុះផ្សាយរបស់សារពត៌មាន Taipei Times កាលពីថ្ងៃចន្ទបានឲ្យដឹងថា ការបិទព្រំដែនរវាងកម្ពុជា និងវៀតណាមនឹងប៉ះពាល់ដល់ការដឹកជញ្ជូនរបស់ក្រុមហ៊ុន Nien Made Enterprise Co Ltd ដែលជាក្រុមហ៊ុនផលិត និងលក់វាំងនន មានមូលដ្ឋាននៅតៃវ៉ាន់។
រោងចក្រផលិតវាំងននរបស់ក្រុមហ៊ុន Nien Made Enterprise Co Ltd មានទីទាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ដែលការដឹកជញ្ជូនត្រូវឆ្លងកាត់កំពង់ផែក្រុងហូជីមិញ ប៉ុន្តែក្រុមហ៊ុនបានឲ្យថា ខ្លួនបានរៀបចំផែនការនាំចេញដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារតែការបិទព្រំដែននេះរួចហើយ។

ក្រុមហ៊ុនបានឲ្យដឹងថា ការដឹកជញ្ជូនរបស់ខ្លួនអាចផ្លាស់ប្តូរផ្លូវទៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលមិនទាន់កើតឡើង»។ បច្ចុប្បន្នក្រុមហ៊ុន Nien Made មានមូលដ្ឋានផលិត ៤កន្លែងគឺមានក្នុងប្រទេសចិន ៣កន្លែង និងរោងចក្រ ១កន្លែងក្នុងប្រទេសកម្ពុជា។
បើតាមសេចក្ដីប្រកាសព័ត៌មានមួយបានឲ្យដឹងថា ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន កម្ពុជា និងវៀតណាមបានយល់ព្រមក្នុងការអនុញ្ញាតឲ្យរថយន្តសណ្ដោងដឹកទំនិញចូលជាធម្មតាតាមព្រំដែនក្រុងបាវិតរបស់កម្ពុជា និង Moc Bai របស់វៀតណាម។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្រៅស្រុក
