We TV Cambodia

ការបង់ពន្ធយានជំនិះជិតផុតថ្ងៃហើយ មេពន្ធដារថាគ្មានការពន្យាពេលអ្វីនោះទេ

ការបង់ពន្ធយានជំនិះជិតផុតថ្ងៃហើយ មេពន្ធដារថាគ្មានការពន្យាពេលអ្វីនោះទេ

ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទក្នុងឆ្នាំ២០២០នេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ វិច្ឆិកាខាងមុខនេះហើយ ពោលគឺសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះនឹងដល់កាលកំណត់ហើយ។

លោកគង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានប្រាប់ឲ្យដឹងថា «គ្មានការពន្យាពេលបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះអ្វីនោះទេ ពោលអ្នកមានកាតព្វកិច្ចជាប់ពន្ធទាំងអស់ត្រូវមកបង់ពន្ធឲ្យបានត្រឹមថ្ងៃទី៣០ វិច្ឆិកាខាងមុខនេះ។

ទោះយ៉ាងណា លោកបានបញ្ជាក់ថា ម្ចាស់យានយន្តទាំងអស់ដែលខកខានបង់ពន្ធតាមកាលកំណត់ ក៏អាចមកបង់ពន្ធក្រោយថ្ងៃទី៣០ វិច្ឆិកានេះបានដែរ ប៉ុន្តែត្រូវទទួលរងការពិន័យតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

អត្ថបទដោយ៖ Nevin

Related Articles