ដោយ៖រដ្ឋ ស្រីពេជ្រ
ភ្នំពេញ៖ ការនេសាទត្រីនៅរដូវត្រីប្រហុកតាមរយៈឧបករណ៍មង នៅតាមដងទន្លេសាប អាចទទួលបានទិន្នផលច្រើនក្នុងមួយលើកៗ។
បើយោងតាមរបាយការណ៍របស់រដ្ឋបាលជលផល នៅថ្ងៃទី ៦ កើតខែបុស្សត្រូវនឹងថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ បានឲ្យដឹងថា ការនេសាទត្រីដោយឧបករណ៍មងនៅតាមដងទន្លេសាបអាចទទួលទិន្នផលប្រមាណ ១៥-៣០គក្រ។
ដោយឡែកដាយត្រីលេខ ១៣ B និង ១៥C ក្នុងមួយលើកដែលមានរយះពេលប្រមាណ ៤០ ទៅ៦០ នាទី អាចទទួលបានផលត្រីពីចន្លោះ ២៥០-៤៥គីឡូក្រាម។
សូមជម្រាបជូនថា ត្រីនឹងចាប់ផ្តើមត្រូវច្រើនចាប់ពីថ្ងៃទី ៨កើតរហូតដល់ថ្ងៃ១០កើត ត្រូវនឹងថ្ងៃទី ២២-២៤ ធ្នូ ឆ្នាំ ២០២០នេះ៕
