
ការនាំអង្ករចេញរបស់កម្ពុជាទៅក្រៅប្រទេសមានការកើនឡើងប្រមាណជាង ៨ម៉ឺនតោនក្នុងរយៈពេល ៤ខែនៅដើមឆ្នាំ២០២០នេះ ទោះបីពិភពលោកកំពុងតែប្រឈមនឹងជំងឺ COVID-19 ក៏ដោយ។
បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹម ៤ខែដំបូងក្នុងឆ្នាំ២០២០ ការនាំអង្ករចេញរបស់កម្ពុជាមានការកើនឡើង ៨៦,៤៨៩តោន ស្មើនឹង ៤០,៤៦% នេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៤ខែនេះ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៣០០,២៥២តោន ក្នុងនោះនាំចេញទៅកាន់ប្រទេសចិនប្រមាណ ៤១%, អឺរ៉ុបប្រមាណ ៣២% និងអាស៊ានប្រមាណ ១២%។ នេះបើយោងតាមរបាយការណ៍នៃការនាំចេញផលិតផលកសិកម្ម ដែលកត់ត្រាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អត្ថបទដោយ៖ Nevin
