We TV Cambodia

ការនាំចេញអង្ករ កម្ពុជា ក្នុងរយៈ ពេល៥ខែដើមឆ្នាំ២០២០ កើនឡើង ៤២%

ការនាំចេញអង្ករ កម្ពុជា ក្នុងរយៈ ពេល៥ខែដើមឆ្នាំ២០២០ កើនឡើង ៤២%
រូបភាពឯកសារ

ការនាំចេញអង្កររបស់កម្ពុជា​ទៅកាន់តទីផ្សារអន្ដរជាតិ គិតត្រឹមតែ រយៈពេល៥ខែក្នុងឆ្នាំ២០២០ មានចំនួនដល់ទៅ ៣៥៦០៩៧ តោន ដែលទិន្នន័យនេះ មានចំនួន​កើនឡើង ១០៥៩២៥ តោន ត្រូវនឹង​៤២.៣៥% បើធៀបទៅនឹង ការនាំចេញកាលពីឆ្នាំមុន ក្នុងខណៈពេលដូចគ្នា។ នេះបើយោងតាមការលើកឡើងរបស់ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្ដម វេង សាខុន។

កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិ មានចំនួន៥៤ប្រទេស​ជុំវិញពិភពលោក ដែល២៤ប្រទេសក្នុងសហភាពអឺរ៉ុប ៦ប្រទេសក្នុងតំបន់អាស៊ី និង ២៣​ប្រទេសនៅតំបន់ផ្សេងទៀត។​ ឯកឧត្ដមបានបន្ថែមទៀតថា ក្នុងចំនោមក្រុមហ៊ុន នាំចេញអង្ករទាំង​៤៩ក្រុមហ៊ុន គឺមានតែ ៥ក្រុមហ៊ុនប៉ុណ្ណោះដែលនាំចេញច្រើនជាងគេ។​

ការនាំចេញអង្ករឃើញថា ដូចជាមានការកើនឡើង គ្រប់តំបន់គោលដៅ ដោយឡែកសម្រាប់ តែក្នុងខែ ឧសភាកន្លងទៅនេះ មានការនាំចេញ ប្រមាណ ៥៥៨៤៥តោន ទិន្នន័យមានការកើនឡើង ៥៣% បើធៀបទៅនឹងឆ្នាំ២០១៩។

ដោយ៖ Stince

Related Articles