We TV Cambodia

ការនាំចេញរបស់វៀតណាមនឹងកើនបាន២,៤ភាគរយក្នុងឆ្នាំ ២០៣០ ក្រោមកិច្ចព្រមព្រៀង EVFTA

ការនាំចេញរបស់វៀតណាមនឹងកើនបាន២,៤ភាគរយក្នុងឆ្នាំ ២០៣០ ក្រោមកិច្ចព្រមព្រៀង EVFTA

ដោយ៖ពេជ្រ

វៀតណាម៖​ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ( MoIT ) បានរាយការណ៍ថា ធនាគារពិភពលោក( WB ) បានព្យាករណ៍ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប – វៀតណាម ( EVFTA ) អាចជួយផលិតផលក្នុងស្រុក សរុបរបស់វៀតណាម​កើនឡើងបាន ២,៤ភាគរយ ​នឹងការនាំចេញកើនឡើងបាន ១២ភាគរយនៅក្នុងឆ្នាំ ២០៣០ ។

ធនាគារពិភពលោករំពឹងថា ប្រទេសវៀតណាមអាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការចូលរួមក្នុងកិច្ចព្រមព្រៀង EVFTA និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ( CPTPP ) ប្រសិនបើខ្លួនធ្វើកំណែទម្រង់​សេដ្ឋកិច្ច និងស្ថាប័នទាំងមូលដើម្បីគោរពតាមលក្ខខណ្ឌរបស់កិច្ចព្រមព្រៀងទាំងនេះ។

នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោក ប្រចាំនៅប្រទេសវៀតណាម លោក Ousmane Dione បាននិយាយថា ប្រទេស​វៀតណាមអាចធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀង និងទទួលបានអត្ថប្រយោជន៍ដែលមិនធ្លាប់មានពីមុនមក។

លោកបន្ថែមថា តម្រូវការនៃច្បាប់ដើមកំណើត គឺជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមដែលវៀតណាម​ត្រូវការ​ដើម្បីយកឈ្នះ ព្រោះផលិតផល ផលិតនៅវៀតណាមមួយចំនួននៅតែពឹងផ្អែកលើវត្ថុធាតុដើមដែលបាននាំចូល ពោលគឺ ៦២ភាគរយនៅក្នុងវិស័យគ្រឿងអេឡិចត្រូនិច និង ៥៣ភាគរយនៅក្នុងវិស័យរថយន្ត។

លោកបានស្នើថា ប្រទេសវៀតណាមត្រូវធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ក្នុងស្រុក និងសហគ្រាសបរទេស ដែលដឹកនាំខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ហើយប្រទេសវៀតណាមនឹងក្លាយជាទិសដៅសម្រាប់វិនិយោគិនអឺរ៉ុប និងអ្នកវិនិយោគសកលលោក ដោយសារតែកិច្ចព្រមព្រៀង EVFTA ។ ប៉ុន្តែទោះជាយ៉ាងណា នៅពេល FDI កើនឡើងចំនួននៃបណ្តឹងពាណិជ្ជកម្មក៏នឹងកើនឡើងផង​ដែរ ដូច្នេះលោកបានណែនាំឱ្យវៀតណាមបង្កើតយន្តការជាប្រព័ន្ធដើម្បីដោះស្រាយបណ្តឹងរវាងរដ្ឋ និងវិនិយោគិន។ ទន្ទឹមនិងនេះដែរ អាទិភាពគួរតែត្រូវបានផ្តល់ឱ្យអ្នករកស៊ីរូបិយប័ណ្ណសំខាន់ៗ បន្ទាប់ពីការផុតពីជំងឺឆ្លងកូវីដ-១៩ ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)

Related Articles