We TV Cambodia

ការនាំចេញម្រេចទីកាន់ទីផ្សារពិភពលោកនៅតែមានស្ថេភាព បើទោះបីមានកូវិដ១៩

ការនាំចេញម្រេចទីកាន់ទីផ្សារពិភពលោកនៅតែមានស្ថេភាព បើទោះបីមានកូវិដ១៩

បើយោងតាមអនុសាសន៏របស់លោក ងួន​ ឡាយ ប្រធានសមាគមន៏ម្រេចកំពត បានឱ្យដឹងថា ម្រេចកំពតប្រមាណជា៥០ តោនត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសរួមមាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុង និងតៃវ៉ាន់។

លោក ងួន ឡាយ បានមានប្រសាសន៍បន្តទៀតថា ការនាំចេញម្រេចរបស់ខេត្តកំពតមិនត្រូវបានប៉ះពាល់ដោយកូវីដ ១៩ នៅឡើយទេ ប៉ុន្តែសម្រាប់ក្នុងស្រុកវិញបានរងផលប៉ះពាល់រួចហើយ។ ម្រេចកំពតត្រូវបានបញ្ជាក់ជាផលិតផលសម្គាល់ភូមិសាស្ត្រកម្ពុជា (GI) តាំងពីឆ្នាំ ២០១៦ ហើយត្រូវបានគេស្គាល់យ៉ាងច្បាស់ ប៉ុន្តែកម្ពុជាអាចដាំម្រេចនៅតាមតំបន់ផ្សេងៗ នៃប្រទេសដូច្នេះសរុបមកកម្ពុជាអាចផលិតម្រេចបានច្រើនសម្រាប់នាំចេញ។

សូមជម្រាបផងដែរថា តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាក្នុងរយៈពេល ៩ ខែឆ្នាំនេះប្រទេសកម្ពុជាបាននាំចេញម្រេចចំនួន ៤.១២១,៩៥ តោនកើនឡើងចំនួន ១២៣,៧៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ម្រេចកម្ពុជាត្រូវបាននាំចេញទៅ ២១ ប្រទេសនិងដែនដីរួមមានប្រទេសជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំងអាល្លឺម៉ង់ ស្វ៊ីស វៀតណាម អាមេរិក រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡារុស្ស កូរ៉េ សាធារណរដ្ឋឆែក ណូវែលសេឡង់ អូស្ត្រាលី ថៃ ស៊ុយអែត សិង្ហបុរី អូស្រ្តាលី និងតៃវ៉ាន់។

អត្ថបទដោយ៖ ពិសី

Related Articles