ការនាំចេញម្ទេសរបស់កម្ពុជា ក្នុងឆ្នាំនេះមានការកើនឡើង គួរកត់សម្គាល់ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្ដម បានលើកឡើងថា ចាប់តាំងពីខែមករា មកទល់ខែវិច្ឆិកា ការនាំចេញទិន្នផលម្ទេសកម្ពុជា មានចំនួន ៦២,៤៣២.៧៨ តោន ជាប្រភេទម្ទេសស្រស់ ដែលទិន្នន័យនេះមានការកើនឡើង ដល់ទៅ៣២% បើធៀបទៅនឹងឆ្នាំមុនៗ ហើយចំនួន ១,៨០០តោនទៀត ជាប្រភេទម្ទេសក្រៀម ដែលនាំចេញទៅកាន់ប្រទេសថៃ។
ដំណាំកសិកម្ម ម្ទេសមានដាំដុះស្ទើតែគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា ជាពិសេស ក្នុងបណ្ដាខេត្ដ តាមដងទន្លេមេគង ទន្លេបាសាក់ ទន្លេសាប និង តាមខេត្ដមាន ខេត្ដកណ្ដាល កំពង់ចាម និង កំពង់ឆ្នាំង…។លោក ប៊ុន ហុង អភិបាលស្រុកមុខកំពូល នៃខេត្ដកណ្ដាល បានប្រាប់ទៅកាន់ភ្នាក់ងារព័ត៌មានក្នុងស្រុកថា ប្រភេទម្ទេសស្រស់ អាចមានតម្លៃចន្លោះពី ០.៧៣ដុល្លារ ទៅ ២.៤៣ដុល្លារ ក្នុងមួយគីឡូ ប៉ុន្ដែវានឹង ធ្លាក់ថ្លៃបន្ដិច ប្រសិនបរិមាណម្ទេសមានការកើនឡើងខ្លាំងដែរនៅលើទីផ្សារ។
ប៉ុន្ដែយ៉ាងណាក៏ដោយ សម្រាប់ទីផ្សារម្ទេសក្នុងប្រទេសកម្ពុជា ជាពិសេស ក្នុងទីក្រុងភ្នំពេញនេះតែម្ដងគឺមានតម្លៃកើនឡើងជាខ្លាំង ខណៈដែលមិនសូវមានការ នាំចូលនៅសូវមានការនាំចូលពីវៀតណាម ដោយវៀតណាម ក៏កំពុងតែត្រូវប៉ាន់ទីផ្សារនាំចេញទៅប្រទេសផ្សេងពីកម្ពុជាអាចបានតម្លៃថ្លៃ ក្នុងមួយ មួយ គីឡូជាង ៤ពាន់ រៀល ដោយមិនគិតពន្ធ។
ដោយ៖ Stince
