We TV Cambodia

ការនាំចេញពោតក្រហមរបស់កម្ពុជាធ្លាក់ចុះជិត៣០% គិតត្រឹម ៥ខែដំបូងក្នុងឆ្នាំនេះ

ការនាំចេញពោតក្រហមរបស់កម្ពុជាធ្លាក់ចុះជិត៣០% គិតត្រឹម ៥ខែដំបូងក្នុងឆ្នាំនេះ
ពោតក្រហមរបស់កម្ពុជា (ប្រភព៖ Google)

យោងតាមការឲ្យដឹងពី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២០នេះ ការនាំចេញពោតក្រហមមានការធ្លាក់ចុះប្រមាណជិត ៣០%​បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តួរលេខនៃការនាំចេញពោតក្រហមរបស់កម្ពុជាបានបង្ហាញថា ក្នុងរយៈពេល ៥ខែនេះកម្ពុជាបាននាំចេញពោតក្រហមចំនួន ៣៥,៦៣៦តោន ថយចុះ២៩,៦៨% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានរហូតដល់ ៥០,៦៩៧តោន។

ឯកឧត្តម វេង សាខុន ចុះសំណេះសំណាលជាមួយកសិករដាំពោតក្រហមរបស់ (ប្រភព៖ Google)

ទោះបីជាយ៉ាងនេះក្ដី ក៏បរិមាណពោតក្រហមដែលសល់ពីការនាំចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ បានដឹកចូលទៅកាន់រោងចក្រកែឆ្នៃចំណីសត្វក្នុងស្រុក ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការកែឆ្នៃផលិតផលកសិកម្ម និងបង្កើនការចិញ្ចឹមសត្វក្នុងស្រុក រួមទាំងការអនុវត្តគោលនយោបាយរបស់កម្ពុជាក្នុងការដំឡើងពន្ធនាំចូលពោតក្រហមពីខាងក្រៅមកកែឆ្នៃនៅកម្ពុជាផងដែរ។

ចំការពោតក្រហម (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ទិន្នផលពោតក្រហមរបស់កម្ពុជាមានការកើនឡើងជាលំដាប់ ដោយកាលពីឆ្នាំ២០១៦ មានចំនួន ៣៣៣,០៥៨តោន, ឆ្នាំ២០១៧ មានចំនួន ៥៩៦,១១២តោន, ឆ្នាំ២០១៨ មានចំនួន ១,០៦៣,៦៧៧តោន និងឆ្នាំ២០១៩ បានកើនឡើងដល់ ១,១១៤,៩៥៦តោនឯណោះ។

ឯកឧត្តម វេង សាខុន ចុះសំណេះសំណាលជាមួយកសិករដាំពោតក្រហមរបស់ (ប្រភព៖ Google)
ចំការពោតក្រហម (ប្រភព៖ Google)
ចំការពោតក្រហម (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles