We TV Cambodia

ការនាំចេញផលិតផលកសិផលរបស់កម្ពុជា កើនឡើងជិត ៥លានតោន

ការនាំចេញផលិតផលកសិផលរបស់កម្ពុជា កើនឡើងជិត ៥លានតោន
នាវាចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ (ប្រភព៖ pas.gov)

ការនាំចេញផលិតផលកសិផលរបស់កម្ពុជាទៅកាន់តីផ្សារអន្តរជាតិ បានកើនឡើងជិត ៥លានតោន ខណៈកាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានបង្កើនពី៣លាន៤សែនតោន ទៅដល់ ៤លាន៨សែនតោន ទៅកាន់ទីផ្សារ​​ចំនួន៥៩ប្រទេស។

នាវាចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ (ប្រភព៖ pas.gov)

ក្នុងរបាយការណ៍នៃការនាំចេញបានឲ្យដឹងថា ផលិតផលកសិកម្មមួយចំនួន ដែលជាប្រភេទផលិត​ផលដែលជាប់កម្រិតកំណត់ ឬជាក្រុមផលិតផលដែលមានកម្រិតហានិភ័យខ្ពស់ ចម្លងសមាសភាពចង្រៃខ្ពស់ដូចជា ផលិតផលបន្លែ ផ្លែឈើស្រស់ មើម និងបណ្ដាទំនិញ​ដទៃទៀតដែលចាត់ ក្នុងកម្រិតហានិភ័យ នៃស្ដង់ដារភូតគាមអនាម័យ​អន្ដរជាតិលេខ៣២ ។

ផលិតផលកសិកម្មកម្ពុជាសម្រាប់នាំចេញ (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)

ឯឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​​កសិកម្ម បាន​ឲ្យដឹងថា ការនាំចេញទំនិញប្រភេទនេះទាមទារឱ្យ​សមត្ថកិច្ចភូតគាម​អនាម័យ​​​កម្ពុជាធ្វើសំណើរ​សុំ​ចរចារបើក​ទីផ្សារ ជាមួយសមត្ថកិច្ច​ភូតគាមអនាម័យនៃប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យ សមាសភាពចង្រៃពាក់ព័ន្ធ នឹងការនាំចូលទំនិញដែលបានស្នើសុំ​។​

ទឹកមាត់ត្រចៀកកាំ (ប្រភព៖ ក្រសួងកសិកម្ម)

សូមបញ្ជាក់ផងដែរថា ផលិតផលសំខាន់ៗដែលកម្ពុជាបាននឹងកំពុងនាំចេញ​ទៅកាន់ទីផ្សារបរទេស ក្រោយពីបានឆ្លងកាត់ការចរចារបើកទីផ្សារដោយរៀប​​ចំជាពិធីសារស្តី​ពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យជាមួយប្រទេស​​នាំចូលសំខាន់ៗមួយចំនួនរួមមាន អង្ករ, ចំណិតដំឡូងមីក្រៀម, ពោត, ផ្លែចេក, ផ្លែស្វាយស្រស់ និងផ្លែស្រការនាគ។

អត្ថបទដោយ៖ Nevin

Related Articles