
ការនាំចេញផលិតផលកសិកម្មកម្ពុជា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ មានចំនួនសរុបដល់ទៅ ១.៩ លានតោន ដែលទិន្នន័យនេះ មានការកើនឡើត ដល់ទៅ៧% បើធៀបទៅនឹង របាយការណ៍នាំចេញកាលពីឆ្នាំមុន ក្នុងកំលុងពេលដូចគ្នា។
គិតត្រឹមផលិតផលកសិកម្មមួយផ្នែក គឺអង្ករ ដែលបាននាំចេញរយៈពេល ៥ខែ មានចំនួនដល់ទៅ ៣៥ម៉ឺនតោន កើនឡើងជាង ៤២% ធៀបទៅនឹងឆ្នាំមុន។ បើតាមគោលដៅ កំណត់របស់រដ្ឋាភិបាល គឺការនាំចេញអង្ករកម្ពុជា អាចឲ្យឈានដល់ទៅ ១លានតោន ក្នុងបំណាច់ឆ្នាំ២០២០ ប៉ុន្ដែយ៉ាងណាក៏ដោយ លទ្ធផលនៅមិនទាន់មាន ការជឿជាក់ទាំងស្រុងនោះទេ បើផ្អែកតាមការលើកឡើង របស់ភាគីក្រុមហ៊ុននាំចេញអង្ករ ឲ្យសម្រេចបានលទ្ធផលដូចការរំពឹងទុករបស់រដ្ឋាភិបាលនេះ។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ទីផ្សារនាំចេញផលកសិកម្មធំជាងគេរបស់ ប្រទេសកម្ពុជា ប្រទេសចិន ជាពិសេសអង្ករ។ ការកើនឡើង នៃការនាំចេញអង្ករកម្ពុជា គឺដោយសារ ភាពស្របគ្នានៃការរីករាលដាលមេរោគ កូវីដ១៩ ដែលបណ្ដាលឲ្យប្រទេសជាច្រើន មានភាពខ្វះខាតស្បៀងអាហារ ក្នុងប្រទេស។
គូសបញ្ជាក់ផងដែរថាកម្ពុជាមានផ្ទៃដី ដំាំដុះដំណាំកសិកម្មមានចំនួនដល់ទៅ ៤.៨ លានហិចតា ដែលដំណាំមានសក្ដានុពលជាងគេគឺ ស្រូវ ដំឡូង កៅស៊ូ ចន្ទី ពោត ចេក ម្រេច ផ្លែរស្រការនាគជាដើម។ កាលពីឆ្នាំមុន ការនាំចេញផលិតផលកសិកម្មសរុបមានចំនួន ៤.៨ លានតោន ហើយទីផ្សារនាំចេញ មានប្រទេសដូចជា ចិន សហភាពអឺរ៉ុប និង បណ្ដាប្រទេសក្នុងតំបន់អាស៊ី។
ដោយ៖ Stince
