We TV Cambodia

ការនាំចេញផលនេសាទរបស់កម្ពុជាធ្លាក់ចុះយ៉ាងកំហុគរហូតដល់ ៨០%

ការនាំចេញផលនេសាទរបស់កម្ពុជាធ្លាក់ចុះយ៉ាងកំហុគរហូតដល់ ៨០%
ផលនេសាទ (ប្រភព៖ រដ្ឋបានជលផល) 

កម្ពុជាបាននាំចេញផលនេសាទទៅកាន់ទីផ្សារអន្តរជាតិសរុបប្រមាណ ១,៣៧២តោនក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ដែលមានការធ្លាក់ចុះប្រមាណ៨០% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នំាំ២០១៩ ដែលមានចំនួន ៨,៧១០តោនឯណោះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ផលនេសាទ (ប្រភព៖ រដ្ឋបានជលផល)

របាយការណ៍នេះបានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២០ ចំពោះការនាំចេញផលនេសាទសរុប ១,៣៧២តោននេះ មានផលនេសាទស្រស់មានចំនួន ១,១៤០តោន ធ្លាក់ចុះ៧៩,១២% បើធៀបទៅនឹងមាសទី១ ឆ្នាំ២០១៩ ដែលមានចំនួន ៥,៤៦០តោន។ ចំណែកការនាំចេញផលនេសាទកែច្នៃវិញមានចំនួន ២៣២តោន និងបានធ្លាក់ចុះរហូតដល់ ៩៣% ។

ផលនេសាទ (ប្រភព៖ រដ្ឋបានជលផល)

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា រដ្ឋាភិបានកំពុងខិតខំប្រឹងប្រែងក្នុងការជម្រុញវារីវប្បកម្ម ដើម្បបង្កើនសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅដល់ការនាំចេញផលនេសាទពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគត។

ផលនេសាទ (ប្រភព៖ រដ្ឋបានជលផល)

ឯកឧត្តម បានបន្ថែមថា រដ្ឋាភិបាលមានផែនការក្នុងការជម្រុញឲ្យប្រជាពលរដ្ឋចំនួន ៥ម៉ឺន ទៅ ១០ម៉ឺនគ្រួសារចិញ្ចឹមត្រី និងកង្កែបនៅក្នុងថង់ផ្លាស្ទិក ដែលប្រើរយៈពេលត្រឹមតែ ៣ខែគឺអាចប្រមូលផលបាន ហើយឯកឧត្តម ជឿជាក់ថា តាមរយៈការខិតខំប្រឹងប្រែងនាពេលនេះ វិស័យឯកជនមើលឃើញថា កម្ពុជាអាចឈានដល់ការនាំចេញផលនេសាទទៅកាន់ទីផ្សារអន្តរជាតិ ដោយការចិញ្ចឹមសម្រាប់នាំចេញ គឺធ្វើតាមបែបផែនកសិកម្ម ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ។ ក្រៅពីនោះ យើងត្រូវមានការកែលម្អការចិញ្ចឹម ដើម្បីឆ្លើយតបទៅនឹងស្ដង់ដារបស់គេ ស្របពេលដែលប្រមុខរដ្ឋាភិបាលកំពុងតែធ្វើការកែលម្អការដឹកជញ្ជូនទំនិញ។

ផលនេសាទ (ប្រភព៖ រដ្ឋបានជលផល)

សូមបញ្ជាក់ថា របាយការណ៍ជលផលបានឲ្យដឹងដែរថា តាមរយៈការអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រវិស័យជលផលឆ្នាំ២០១៥-២០២៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦-២០៣០ កន្លងមកនេះ រដ្ឋបាលជលផលសង្ឃឹមថានៅឆ្នាំ២០២៤ កម្ពុជាអាចផ្គត់ផ្គង់ផលជលផលតាមយៈការធ្វើវារីវប្បកម្មបាន ៧៤ម៉ឺនតោន។

អត្ថបទដោយ៖ Nevin

Related Articles