
សមាគមរោងចក្រកាត់ដេរកម្ពុជាបានប្រកាសកាលពីថ្ងៃចន្ទថា ការនាំចេញទំនិញសម្រាប់ការធ្វើដំណើរ (កាបូប វ៉ាលី ខោអាវ និងស្បែកជើងជាដើម) ទៅកាន់ពិភពលោកមានទំហំ ១,២ពាន់លានដុល្លារក្នុងឆ្នាំ២០១៩។ ចំនួននេះដែរមានការកើនឡើងខ្លាំងបើប្រៀបធៀបកាលពីឆ្នាំ២០១៦ ដែលមានត្រឹមតែ ៥០លានដុល្លារប៉ុណ្ណោះ។
សេចក្ដីប្រកាសបានបន្ថែមថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតដែលមានចំនួនប្រមាណ៨០% នៃការនាំចេញសរុប។ កំណើនដ៏អស្ចារ្យនៃការនាំចេញនេះគឺដោយសារតែការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរកម្ពុជាជាមួយសភាសហរដ្ឋអាមេរិកដែលជាលទ្ធផលអាមេរិកបានពិនិត្យឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅនៅឆ្នាំ២០១៦ និងរួមបញ្ចូលទំនិញសម្រាប់ការធ្វើដំណើរក្នុងភាពស្របច្បាប់របស់ GSP ដែលជាប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិក។

មិនតែប៉ុណ្ណោះ សមាគមរោងចក្រកាត់ដេរកម្ពុជា ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានទិញ និងផ្ដល់ទំនុកចិត្តមកលើផលិតផលរបស់ប្រទេសកម្ពុជា។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក
