ការនាំចេញផលិតផលកសិកម្មកម្ពុជា បើគិតមកទល់ខែវិច្ឆិកា ផ្នែកកៅស៊ូស្ងួតមានការកើនឡើងដល់ទៅ ១៨.៣០% បើគិតពីចំនួនសរុប ២៩០,៧០០តោន ក្នុងឆ្នាំ២០២០ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ របាយការណ៍នេះត្រូវបានចេញផ្សាយដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាក់ស្ដែងទិន្នផលនាំចេញកាលពីឆ្នាំ2019 មានចំនួន ២៨២,០៧១ តោន ដែលកើនឡើង ៣០%បើធៀបទៅនឹងកាលពីឆ្នាំ២០១៨ ដែលសរុបជាទឹកប្រាក់មានចំនួន ៣៧៧លានដុល្លារអាមេរិក។ កម្ពុជាមានទំហំផ្ទៃដីដាំកៅស៊ូសរុប ៤០៣.១៩៥ ហិចតា ទូទាំងប្រទេស ដែល៦២%នៃដំណាំកៅស៊ូទាំងអស់ ត្រូវបានគ្រប់អាយុពេលនឹងអាចផលិតជ័របាន។
គូសបញ្ជាក់ផងដែរថា គិតពីត្រឹមខែ មករា មកត្រឹមខែ វិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានសម្រេចការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារបរទេសទាំងអស់ សរុបមានចំនួន ៥,០៥៧,១៨១ តោន ដោយមិនបូកសរុបទាំងអង្ករ។ ចំនែកប្រទេសដែលបានចាំចេញទៅមានចំនួន ៤៦ប្រទេស លើពិភពលោក។
ដោយ៖ Stince
