We TV Cambodia

ការនាំចូលផលិតផលកសិកម្មពីក្រៅប្រទេសអាចកើនឡើងវិញ ខណៈកសិកម្មក្នុងស្រុកកំពុងជួបទុក្ខធំ

ការនាំចូលផលិតផលកសិកម្មពីក្រៅប្រទេសអាចកើនឡើងវិញ ខណៈកសិកម្មក្នុងស្រុកកំពុងជួបទុក្ខធំ

កម្ពុជាបាននាំចូលផលិតផលកសិកម្មពីប្រទេសជិតខាង ពិសេសប្រទេសវៀតណាម ប៉ុន្តែចាប់ពីដើមឆ្នាំ២០២០ មក ក្រសួងកសិកម្មបានដាក់វិធានការក្នុងការកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីក្រៅប្រទេស ដើម្បីជួយជម្រុញដល់កសិករក្នុងស្រុក។

ចាប់ពីដើមឆ្នាំ២០២០ មក កសិកម្មក្នុងស្រុកហាក់មានសន្ទុះខ្លាំងគួរសម ដោយកសិករជាច្រើនបានបង្ហាញពីការសប្បាយចិត្ត និងចាប់ផ្ដើមពង្រីកការដាំដុះរបស់ខ្លួន ប៉ុន្តែសន្ទុះនេះអាចធ្លាក់ចុះមកវិញ និងអាចឈានដល់ការនាំចូលផលិតផលកសិកម្មពីខាងក្រៅវិញផងដែរ ដោយសារតែបច្ចុប្បន្នដំណាំរបស់ប្រជាកសិករជាច្រើនត្រូវបានបំផ្លាញដោយសារគ្រោះទឹកជំនន់។

មួយវិញទៀត កសិកម្មនៅកម្ពុជា នូវមិនទាន់រឹងដៃរឹងជើងនៅឡើយទេ ពោលគឺទើបតែចាប់ផ្ដើមងើបឡើងនៅដើឆ្នាំនេះប៉ុណ្ណោះ ដូច្នេះបន្ទាប់រងគ្រោះកម្ពុជាត្រូវការពេលវេលាដើម្បីស្ដារឡើងវិញ។ មិនតែប៉ុណ្ណោះ សេដ្ឋកិច្ចកម្ពុជា ក៏បានរងគ្រោះខ្លះមកហើយដែរ ពីកូវីដ១៩ ដែលបានទាញទម្លាក់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាចន្លោះពី ៦ ទៅ ៨% ក្នុងមួយឆ្នាំ មកនៅត្រឹម -៥,៥% ទៅ  -២,៥%។

សូមជម្រាបថា យោងតាមទិន្នន័យឆ្នាំ២០១៩ កម្ពុជានាំចូលបន្លែពីប្រទេសវៀតណាមចន្លោះពី ២,០០០តោន ទៅ ៤,០០០តោនក្នុងមួយថ្ងៃៗ ហើយនេះមិនគិតបញ្ចូលផលិតផលកសិកម្មផ្សេងទៀតនោះទេ។

អត្ថបទដោយ៖ Nevin

Related Articles