We TV Cambodia

ការធ្វើពាណិជ្ជកម្ម ទ្វេរភាគីរវាងកម្ពុជា – វៀតណាម មានការថយចុះ​

ការធ្វើពាណិជ្ជកម្ម ទ្វេរភាគីរវាងកម្ពុជា – វៀតណាម មានការថយចុះ​

ការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងវៀតណាម មានការថយចុះ តាមបទពិសោធន៍ក្នុងកំលុងពេលម មេរោគកូវីដ១៩ នៃត្រីមាទី១ដើមឆ្នាំ២០២០។ ក៏ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សម្រាប់ការធ្វើពាជ្ជកម្មវាងកម្ពុជា​និងថៃ មានការកើនឡើង។

ចាប់តាំងពីខែមករា មកទល់ខែមីនា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម បានឈលើទិន្នន័យតែ១.៣ ពាន់លានដុល្លារតែប៉ុណ្ណោះ ដែលថយចុះ៨.២% បើធៀបទៅនឹង ទិន្នន័យកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ទិន្នន័យពីទូតវៀតណាម ក្នុងប្រទេសកម្ពុជា ចេញផ្សាយកាលពីសប្ដាហ៍មុន។ ទិន្នន័យ បានបង្ហាញថា​ការនាំចេញទំនិញវៀតណាម មកកម្ពុជា មានទំហំទឹកប្រាក់ប្រហែល ១ពាន់លានដុល្លារ ដែលទិន្នន័យនេះមានការកើនឡើង ផ្ទុយតែកម្ពុជាដែលនាំទំនិញ ទៅកាន់វៀតណាម មានការថយចុះ៣៧% ក្នុងទំហំទឹកប្រាក់តែ ២៧២លានដុល្លារតែប៉ុណ្ណោះ។

ក្នុងឆ្នាំ២០១៩ ទិន្នន័យពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម មានទំហំ៥.២ពាន់លានដុល្លារ កើនឡើតដល់ទៅ ១២% បើប្រៀបធៀបទៅនឹង​កាលពីឆ្នាំ២០១៨ ដែលទិន្នន័យនេះ ជាកម្លាំងជម្រុញ​ឲ្យ រដ្ឋាភិបាលទាំងពីរ ប្ដេជ្ញាចិត្ដ​បង្កើនកិច្ចសហប្រតិបត្ដិការ ឲ្យឈានទៅដល់ ៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០។

គូសបញ្ជាក់ផងដែរថា ស្ថិតក្នុងកំលុងពេល មេរោគ កូវីដ១៩ ការធ្វើពាណិជ្ជកម្មរវាង កម្ពុជា នឹងថៃ មានការកើនឡើង រហូតដល់២.៥ពាន់លានដុល្លារ កើនឡើងដល់ទៅ ៣១% បើធៀបទៅនឹង កាលពីឆ្នាំមុន។

ដោយ៖ Stince

Related Articles