We TV Cambodia

ការធ្វើពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និង អាមេរិក មានចំនួន ១,១៣៦ លានដុល្លារ​ ត្រឹមរយៈពេល២ខែ​ ដើមឆ្នាំ២០២០

ការធ្វើពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និង អាមេរិក មានចំនួន ១,១៣៦ លានដុល្លារ​ ត្រឹមរយៈពេល២ខែ​ ដើមឆ្នាំ២០២០

ការធ្វើពាណិជ្ជកម្មនាំចេញទំនិញ ទ្វេរភាគីរវាង កម្ពុជា និងអាមេរិក គិតត្រឹមតែរយៈពេល ២ខែប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ មានទំហំទឹកប្រាក់ ដល់ទៅ ១,១៣៦ ដែលទិន្នន័យនេះ​មានការកើនឡើង ៤០% ។​

បើយោងទៅតាម អង្គភាពតំណាងពាណិជ្ជកម្មអាមេរិក កម្ពុជាបាននាំចេញទំនិញ មកកាន់ទីផ្សារអាមេរិក មានចំនួនកើនឡើងដល់ទៅ៤៧% គិតត្រឹមតែក្នុងរយៈពេល២ខែ ក្នុងឆ្នាំ២០២០ ដែលមានទំហំទឹកប្រាក់ ១,០៨៣ លានដុល្លារ ខណៈដែលអាមេរិកនាំចេញទំនិញ​ចូលកម្ពុជាវិញ​ ត្រឹមតែ ៥៣លានដុល្លារប៉ុណ្ណោះ ដែលទិន្ន័យនេះ មានការថយចុះ ២៩% បើធៀបទៅនឹងកាលពីឆ្នាំមុន។

របាយការណ៍ចេញពីក្រសួង ពាណិជ្ជកម្ម បានបង្ហាញថា ទំនិញដែលនាំចេញពីកម្ពុជា​ភាគច្រើន គឺជាប្រភេទទំនិញ វាយនភណ្ឌ មានដូចជា​ ស្បែកជើង សំភារៈធ្វើដំណើរ ផលិតផលកសិកម្ម​ ចំណែក ភាគីអាមេរិកវិញ នាំចេញទំនិញចូលកម្ពុជា មាន ចំណីសត្វ គ្រឿងចក្រ ដែលភាគច្រើន ជាទំនិញផ្នែកខាង យានជំនិះ។

ដោយ៖ Stince

Related Articles