ការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា ជប៉ុន គិតត្រឹមតែក្នុងត្រីមាសទីមួយ ក្នុងឆ្នាំ២០២០មានទំហំទឹកប្រាក់សរុបដល់ទៅ ៥៨៦.៨លានដុល្លារអាចរិក ចំនួននេះមានការកើនឡើង ជាង ៥% បើធៀបទៅនឹង ឆ្នាំមុន ក្នុងកំឡុងពេលដូចគ្នា នេះបើយោងតាមរបាយការណ៍ពីអង្គការ ពាណិជ្ជកម្មនាំចេញជប៉ុន(Jetro)។
ចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២០ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសជប៉ុនបាន ៤៧៥.១ លានដុល្លារ មានការកើនឡើង ៤.៤% ខណៈដែលកម្ពុជាក៏បាននាំចូលទំនិញពីជប៉ុនវិញ មានចំនួនទឹកប្រាក់ ១១១.៧លានដុល្លារ កើនឡើង ៧%។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបាន បង្ហាញថា ទំនិញដែលមានសក្ដានុពលខ្លាំងដែលត្រូវបានកម្ពុជានាំចេញទៅកាន់ប្រទេសជប៉ុន មានដូចជា សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិចជាដើម។ ទំហំនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឃើញថាមានសន្ទុះខ្លាំង ជាពិសេសទំនាក់ទំនង ក្នុងវិស័យវិនិយោគទុន។
គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ទំហំទឹកប្រាក់ដែលត្រូវបានធ្វើការវិនិយោគពេញមួយឆ្នាំ មានចំនួនដល់ទៅ ២.២៩២ លានដុល្លារអាចរិក។
ដោយ៖ Stince