We TV Cambodia

ការធ្វើពាណិជ្ជកម្មកាន់តែកើនឡើង បន្ទាប់ពីកម្ពុជាទទួលបានផ្លូវដែកប្រវែង ១៤០គីឡូម៉ែត្រពីប្រទេសថៃ

ការធ្វើពាណិជ្ជកម្មកាន់តែកើនឡើង បន្ទាប់ពីកម្ពុជាទទួលបានផ្លូវដែកប្រវែង ១៤០គីឡូម៉ែត្រពីប្រទេសថៃ
ផ្លូវរថភ្លើងថ្មីតភ្ជាប់រវាងកម្ពុជា ថៃ (ប្រភព៖ ក្រសួងសាធារណការ)

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃនឹងកាន់តែមានការកើនឡើងថែមទៀត បន្ទាប់ពីកម្ពុជាទទួលបានផ្លូវដែកប្រវែង ១៤០គីឡូម៉ែត្រពីថៃ ដែលជាផ្លូវដែកសម្រាប់តភ្ជាប់ និងសម្រួលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ផ្លូវរថភ្លើងថ្មីតភ្ជាប់រវាងកម្ពុជា ថៃ (ប្រភព៖ ក្រសួងសាធារណការ)

ឯកឧត្តម វ៉ាស៊ីម សូរីយ៉ា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឲ្យដឹងថា កម្ពុជា និងថៃបានសម្រេចតភ្ជាប់ផ្លូវដែកឡើងវិញកាលពីចុងឆ្នាំ២០១៨ ហើយភាគីថៃបានសន្យថានឹងផ្ដល់ផ្លូវដែកថ្មីដល់កម្ពុជា។ ផ្លូវដែកថ្មីនេះ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តបន្ទាយមានជ័យ និងតដល់ព្រំដែនថៃដើម្បីសម្រួលដល់ការដឹកជញ្ជូន និងជម្រុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ផ្លូវរថភ្លើងថ្មីតភ្ជាប់រវាងកម្ពុជា ថៃ (ប្រភព៖ ក្រសួងសាធារណការ)

ជាមួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិការប្រមាណ ២២៦លានដុល្លារក្នុងការស្ដារ និងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដោយថវិការចំនួន ៨៥លានដុល្លារជាថវិការរបស់រដ្ឋ និងថវិការ ១៤១លានដុល្លារទៀតបានមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវ​ឌ្ឍន៍ដទៃទៀត។

ផ្លូវរថភ្លើងថ្មីតភ្ជាប់រវាងកម្ពុជា ថៃ (ប្រភព៖ ក្រសួងសាធារណការ)

សូមបញ្ជាក់ថា ថៃដៃគូនាំចូលទំនិញធំលំដាប់ទី៧ របស់កម្ពុជា ដោយក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានចំនួនប្រមាណ ៣,១ពាន់លានដុល្លារ ដែលមានការកើនឡើងចំនួន ១៨,៣%។ តាមការរំពឹងទុក ផ្លូវដែកនេះនឹងធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងជាងនេះថែមទៀតផងដែរ។

ផ្លូវរថភ្លើងថ្មីតភ្ជាប់រវាងកម្ពុជា ថៃ (ប្រភព៖ ក្រសួងសាធារណការ)
ផ្លូវរថភ្លើងថ្មីតភ្ជាប់រវាងកម្ពុជា ថៃ (ប្រភព៖ ក្រសួងសាធារណការ)

អត្ថបទដោយ៖ Nevin

Related Articles