We TV Cambodia

ការធ្លាក់ចុះតម្លៃដំឡូង កំពុងបង្ករបញ្ហាដល់កសិករក្នុងខេត្តកំពង់ធំ ខណៈរបរកសិកម្មផ្សេងទៀតកំពុងមានសន្ទុះ

ការធ្លាក់ចុះតម្លៃដំឡូង កំពុងបង្ករបញ្ហាដល់កសិករក្នុងខេត្តកំពង់ធំ ខណៈរបរកសិកម្មផ្សេងទៀតកំពុងមានសន្ទុះ
កម្មករចំការដំឡូងមី (ប្រភព៖ Google)

ការធ្លាក់ចុះនូវតម្លៃដំឡូងកំពុងតែបង្ករជាបញ្ហា និងបន្ទុកដល់ប្រជាកសិករក្នុងខេត្តកំពង់ធំ ខណៈដែលរបរកសិកម្មផ្សេងទៀតដូចជា ការចិញ្ចឹមកង្កែប, ការដាំសាឡាត់, ការដាំបន្លែសរីរាង្គ, និងដំណាំផ្សេងទៀតកំពុងតែមានសន្ទុះ និងរកចំណូលបានយ៉ាងច្រើន។

ទិន្នផលដំឡូងមី (ប្រភព៖ Google)

កសិករមួយរូប រស់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ក្នុងស្ថានភាពនៃការផ្ទុះជំងឺ COVID-19 តម្លៃដំឡូងបានធ្លាក់ចុះខ្លាំងក្នុងឆ្នាំនេះ។

ទិន្នផលដំឡូងមី (ប្រភព៖ Google)

លោក គីម ឡត់ កសិករដាំដំឡូងមួយរូបទៀត រស់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឲ្យដឹងថា តម្លៃដំឡូងក្នុងឆ្នាំនេះធ្លាក់ចុះរហូតដល់ពាក់កណ្ដាលឯណោះ ដោយមានតម្លៃត្រឹមតែ ១៨០រៀលប៉ុណ្ណោះ ហើយកាលពីឆ្នាំមុនមានតម្លៃ ៣០០រៀល ទៅ ៤០០រៀលក្នុងមួយគីឡូ។

កម្មករចំការដំឡូងមី (ប្រភព៖ Google)

ការធ្លាក់ចុះនេះដែរ គឺបណ្ដាលមកពីវិបត្តិ COVID-19 ដែលធ្វើឲ្យដំឡូងមិនអាចនាំចេញទៅក្រៅប្រទេសបាន ហើយឆ្នាំនេះអាកាសធាតុក៏មិនអំណោយផលទៀត ដោយកសិករបានជួបនូវភាពរាំងស្ងួត ដែលធ្វើឲ្យដំឡូងងាប់យ៉ាងច្រើន ហើយទិន្នផលក៏បានតិចផងដែរ។ ជាមួយគ្នានេះដែរ លោកក៏បានស្នើដល់មន្ត្រីពាក់ព័ន្ធឲ្យជួយពិនិត្យ និងសម្រួលដល់តម្លៃដំឡូងឲ្យបានសមរម្យអាចទទួលយកបាន ព្រោះកសិករកំពុងជួបផលវិបាកយ៉ាងខ្លាំងពីការធ្លាក់ចុះតម្លៃនេះ។

ទិន្នផលដំឡូងមី (ប្រភព៖ Google)

សូមបញ្ជាក់ផងដែរថា ក្នុងកំឡុងវិបត្តិ COVID-19 របរកសិកម្មមួយចំនួនបាននិងកំពុងរកចំណូលបានយ៉ាងច្រើនពីការកើនឡើងតម្រូវការក្នុងស្រុក ដោយសារតែការនាំចូលបន្លែ និងទំនិញផ្សេងៗពីប្រទេសជិតខាងត្រូវបានកាត់បន្ថយ។ ទោះជាយ៉ាងណា ក៏មានដំណាំកសិកម្មមួយចំនួនដូចជាដំឡូងជាដើមនេះ កំពុងតែគ្មានទីផ្សារ និងអាចលក់បានក្នុងតម្លៃថោកថែមទៀត ដែលធ្វើឲ្យប្រជាកសិករកាន់តែជួបបញ្ហាថែមទៀត ស្រមពេលជាមួយនឹងវិបត្តិ COVID-19 ផងនោះ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles