We TV Cambodia

ការទិញវ៉ាក់សាំងរបស់ប្រទេសជាច្រើន បានបង្ហាញពីភាពខ្សោយរបស់ WHO ក្នុងការបែងចែកវ៉ាក់សាំង

ការទិញវ៉ាក់សាំងរបស់ប្រទេសជាច្រើន បានបង្ហាញពីភាពខ្សោយរបស់ WHO ក្នុងការបែងចែកវ៉ាក់សាំង

កន្លងមកអង្គការសុខភាពពិភពលោកធ្លាប់បានប្រកាសយ៉ាងច្បាស់ៗថា នៅពេលដែលវ៉ាក់សាំងកូវីដ១៩ ត្រូវបានស្រាវជ្រាវរួចរាល់ វ៉ាក់សាំងទាំងអស់នឹងត្រូវចែកទៅគ្រប់ប្រទេសលើសកលលោកដោយមានតម្លាភាពបំផុត ប៉ុន្តែមកទល់ពេលនេះ វ៉ាក់សាំងជាច្រើនត្រូវបានប្រទេសអ្នកមានចុះកិច្ចព្រមព្រៀងទិញយកអស់បាត់ទៅហើយ។

ថ្វីត្បិតថាមិនទាន់មានវ៉ាក់សាំងណាមួយ ដែលត្រូវបានអង្គការសុខភាពពិភពលោកក៏ដោយ ប៉ុន្តែវ៉ាក់សាំងប៉ុន្មានប្រភេទដែលមានប្រសិទ្ធិភាពខ្ពស់ និងកំពុងត្រូវបានយកទៅពិចារណាដើម្បីប្រើប្រាស់ជាផ្លូវការនោះ បានចុះកិច្ចព្រមព្រៀងជាមួយបណ្ដាប្រទេសជាច្រើនដើម្បីទិញយកក្នុងចំនួនរាប់រយលានដូសឯណោះ ទោះបីមិនទាន់មានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកក៏ដោយ។

មិនតែប៉ុណ្ណោះ ប្រទេសក្រីក្រ ដែលមានសេដ្ឋកិច្ចទាប និងមានប្រព័ន្ធសុខាភិបាលខ្សោយផងនោះ មានក្ដីសង្ឃឹមតិចតួចណាស់ក្នុងការទទួលបានវ៉ាក់សាំងឲ្យបានទាន់ពេលវេលា និងក្នុងចំនួនសមស្របមួយ ខណៈដែលបណ្ដាប្រទេសទាំងនោះគ្មានលទ្ធភាពក្នុងការចំណាយថវិការរាប់លានដុល្លារដើម្បីទិញវ៉ាក់សាំអនោះទេ។

យ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោកបានត្រឹមតែអំពាវនាវដល់ប្រទេសធំៗកុំឲ្យមានការទិញយកវ៉ាក់សាំងសម្រាប់តែប្រើក្នុងប្រទេសរបស់ខ្លួន និងបែងចែកឲ្យបានស្មើភាពតែប៉ុណ្ណោះ ប៉ុន្តែកាអំពាវនាវនេះហាក់គ្មានប្រសិទ្ធិភាពនោះឡើយទៅលើប្រទេសធំៗ និងប្រទេសអ្នកមានមួយចំនួន។

អត្ថបទដោយ៖ Nevin

Related Articles