
ទោះបីជាបច្ចុប្បន្ននេះ COVID-19 បាននឹងកំពុងបន្តរីករាលដាលជាច្រើនខែ និងបានធ្វើឲ្យប៉ះពាលដល់វិស័យជាច្រើនក្ដី តែបើយើងក្រឡេកទៅមើលការទិញលក់ដីធ្លី និងអចលនទ្រព្យនៅខេត្តកំពតវិញ គឺកំពុងមានភាពទាក់ទាញខ្លាំង ដោយមិនមានការធ្លាក់ចុះទៅតាម COVID-19 ឡើយ។

យោងតាមលោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុន AMATAK Property Service បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ខេត្តកំពតមុន និងក្នុងកំឡុងពេល COVID-19 នៅតែមានសន្ទុះនៃការអភិវឌ្ឍ និងការវិនិយោគផ្សេងៗ ជាពិសេសគឺការសាងសង់លំនៅដ្ឋានបែបលំហែរកាយ ដោយសារតែខេត្តនេះកំពុងតែក្លាយជាគោលដៅទេសចរណ៍ ជាមួយនឹងកន្លែងកំសាន្តជាច្រើនផងដែរ។
ក្រៅតែពីការសាងសង់លំនៅដ្ឋាន ការទិញលក់ដីធ្លីនៅក្នុងខេត្តនេះក៏កំពុងតែមានភាពខ្លាំងក្លាផងដែរ ដោយសារតែវិនិយោគចិនជាច្រើនបានបង្ហាញការចាប់អារម្មណ៍ខ្លាំងមកលើខេត្តនេះដូចជាការសាងសង់កាស៊ីណូ និងសណ្ឋាគារជាដើម។ មួយវិញទៀត ការសាងសង់ផ្លូវ និងការពង្រីផ្លូវក្នុងខេត្តនេះ ក៏ជាការកត្តាមួយដែលជម្រុញឲ្យវិស័យដីធ្លីមានសន្ទុះផងដែរ។

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នខេត្តកំពតបាន និងកំពុងបន្តអភិវឌ្ឍឥតឈប់ស្ទើរគ្រប់វិស័យដូចជា៖ អចនទ្រព្យ, ដីធ្លី, តំបន់ទេសចរណ៍ ការសាងសង់ផ្លូវ និងការពង្រីកផ្លូវជាដើម។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក
