ការទទួលទានស្រា ក្នុងកម្រិតមធ្យមអាចការពារមុខងារខួរក្បាលនៅវ័យចំណាស់
មនុស្សជាទូទៅ តែងតែចូលចិត្តទទួលទានគ្រឿងស្រវឹងដោយផ្អែកលើមូលហេតុផ្សេងៗគ្នា។ តាមយៈការស្រាវជ្រាវថ្មីមួយ ដែលបានចេញផ្សាយនៅក្នុងគេហទំព័រ JAMA Network Open បានឱ្យដឹងថា ការទទួលទានស្រា ក្នុងកម្រិតស្រាលទៅមធ្យម អាចការពារ មុខងារខួរក្បាល នៅពេលឈានចូលវ័យចំណាស់។
និស្សិតមួយរូប ផ្នែកវេជ្ជសាស្ត្រនៅមហាវិទ្យាល័យសុខភាពសាធារណៈ លោក Ruiyuan Zhang បានបញ្ជាក់ថា ការទទួលទានជាតិអាល់កុលក្នុងកម្រិតមធ្យម និងទៀងទាត់វាអាចជួយលើកកម្ពស់សុខភាពបេះដូង។ ការស្រាវជ្រាវដដែលបានឱ្យដឹងថា កំលុងពេលនៃការសិក្សានេះ មានអ្នកចូលរួមសរុប ១៩.៨៨៧ នាក់បានបំពេញការស្ទង់មតិរៀងរាល់ ២ ឆ្នាំម្តង អំពីសុខភាព និង របៀបរស់នៅរបស់ពួកគេរួមទាំងសំណួរ ស្តីពីទម្លាប់នៃការទទួលទាន ឃើញថាក្នុងចំណោមនោះ បុរសក៏មានមុខងារនៃការយល់ដឹងរបស់ពួកគេ ដែលត្រូវបានស្ទង់មតិដោយសេរី នៃការធ្វើតេស្តដោយមើលស្ថានភាពផ្លូវចិត្ត ការចងចាំពាក្យនិងវាក្យសព្ទទូទៅរបស់ពួកគេផងដែរ៕
អត្ថបទដោយ៖ ពិសី