We TV Cambodia

ការតុបតែងនៅខេត្តសៀមរាបទាក់ទាញភ្ញៀវទេសចរទៀតហើយនាថ្ងៃឆ្លងឆ្នាំនេះ

ការតុបតែងនៅខេត្តសៀមរាបទាក់ទាញភ្ញៀវទេសចរទៀតហើយនាថ្ងៃឆ្លងឆ្នាំនេះ

ដោយ៖ ហួ​ ឆេងស៊ីម

ជារឿយៗមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនធ្លាប់បានត្រៀមឆ្លងឆ្នាំនៅតំបន់ Pub Street នៃខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍មួយដែលមានការតុបតែងប្រកបដោយភាពស្រសស់ស្អាត និងច្នៃប្រឌិត។ ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ ការតុបតែងគឺពិតជាមានភាពស្រស់ស្អាតខ្លាំងជាបណ្ដាឆ្នាំមុនៗទៅទៀត ។ ទិដ្ឋភាពបែបនេះ មិនមែនមានតែនៅ Pub Street នោះទេដែលមានការតុបតែងលម្អ គឺនៅទូទាំងក្រុងសៀមរាបតែម្ដង ដែលមានការរៀបចំលម្អទៅដោយភ្លើងចម្រុះពណ៌ជាមួយផ្ទាំងទស្សនីយភាពប្លែកៗគួរជាទីទាក់ភ្នែកសម្រាប់ការដើរកម្សាន្ត។

រីឯនៅតាមដងផ្លូវមានការរៀបចំលម្អទៅដោយដើម Christmas ជាហូរហែរ ចំណែកឯនៅផ្នែកខាងលើមានភ្លើងចម្រុះពណ៌ ប្រដេញភ្លឹបភ្លែតយ៉ាងចិញ្ចែងចិញ្ចាញ ។ នៅតាមដងស្ទឹងសៀមរាបវិញ មានលម្អទៅដោយរូបផ្កាយស្អាតៗ នៅឯលើស្ពានវិញមានព្យួរគោមរំលេចពណ៌យ៉ាងឆើតឆាយ។ ការតុបតែងលម្អនៅទូទាំងក្រុងសៀមរាប បានធ្វើឱ្យទាក់ចិត្តយុវវ័យ ទេសចរជាតិ និងអន្តរជាតិ ចង់តែទៅលេងកម្សាន្តនាឱកាសឆ្លងឆ្នាំនេះ ។ វាប្រៀបបានជាទីតាំងមួយដ៏ល្អសម្រាប់មលម្ហែអារម្មណ៍ បំភ្លេចនូវរឿងរ៉ាវមិនល្អនៅក្នុងឆ្នាំចាស់ផ្លាស់មកជួបរឿងល្អៗ សប្បាយៗនៅក្នុងឆ្នាំថ្មីជាមួយមនុស្សនោជុំវិញខ្លួន ៕

Related Articles