ដោយ៖ឧត្តម
សំណង់ចំនួន២៣នៅខេត្តព្រះសីហនុត្រូវបានចុះរុះរើក្នុងឆ្នាំ២០១៩នេះបន្ទាប់ពីអ្នកជំនាញបង្ហាញថាសំណង់ទាំងអស់នោះមានហានិភ័យខ្ពស់។ នេះបើតាមការអោយដឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម សហការគ្នាជាមួយនិងគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុបានចុះរុះរើការដ្ឋានសាងសង់ចំនួន២៣កន្លែងក្រោយពីបានពិនិត្យមើលឃើញថា ការសាងសង់មិនស្របតាមអនុលោមរបស់ច្បាប់និង លក្ខណះបច្ចេកទេសរបស់សំណង់ក្នុងប្រទេសកម្ពុជា។
បើយោងទៅតាមរបាយការណ៍របស់ក្រសួងបានអោយដឹងថា គណះកម្មការត្រួតពិនិត្យគុណភាពសំណង់នៅក្នុងខេត្តព្រះសីហនុ ចំនួន៥៧០ ការដ្ឋាន ហើយបានរុះរើសំណង់ខុសលក្ខណះបច្ចេកទេស និងបង្កហានិភ័យចំនួន២៣ការដ្ឋាន ណែនាំអោយធ្វើកោសល្យវិច័យចំនួន១៦៦ការដ្ឋាន និងណែនាំអោយបំពេញនីតិវិធីចំនួន៣៨១ការដ្ឋាន។
ទន្ទឹមនឹងនេះក្រសួងរៀបចំដែនដី បានចុះបញ្ចីស្ថបត្យករចំនួន១០២រូប(ស្រី ១៤រូប) ក្នុងនោះមានស្ថាបត្យករសញ្ជាតិបរទេសចំនួន១រូប (សញ្ជាតិ្តបារាំង) ទទួលបានប្រាក់វិភាគទានប្រចាំឆ្នាំ ពីស្ថាបត្យករ ចុះបញ្ចីបានចំនួន១១រូប ស្មើនឹងថវិកាចំនួន១៦៨៤០០០០រៀល។
សូមបញ្ជាក់ថាកាលពីខែមិថុនា មានហេតុការណ៍បាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុដែលបណ្តាលអោយមនុស្សស្លាប់ ២៨នាក់ និងរងរបួសចំនួន២៦ នាក់។ ការបាក់រលំអគារនោះគឺបណ្តាលមកពីការសាងសង់់ខ្វះលក្ខណះបច្ចេកទេស និងមិនស្របទៅតាមស្តង់ដារសំណង់នៅក្នុងប្រទេសកម្ពុជា។ ដោយឡែកកាលពីខែ ក៏មានករណ៏បាក់រំលំសាលាធម្មសភានៅខេត្តសៀមរាប បណ្តាលអោយមនុស្សស្លាប់ចំនួន៣នាក់ និងរងបួសចំនួន១៣នាក់។ហេតុការណ៍នេះកើឡើងដោយគ្នានលក្ខណះបច្ចេកទេសត្រឹមត្រូវស្របស្តង់ដារគតិយុទ្ធរបស់សំណង់៕