We TV Cambodia

ការចូលរួមរបស់ស្ដ្រីក្នុង យុគសម័យឌីជីថល (វីដេអូ)

ការចូលរួមរបស់ស្ដ្រីក្នុង យុគសម័យឌីជីថល (វីដេអូ)

ភ្នំពេញ៖ នៅតាមបណ្ដាប្រទេសជឿនលឿន លើពិភពលោក លំហូរនៃបច្ចេកវិទ្យា បានធ្វើឲ្យទម្រង់បែប​បទនៃការរស់នៅប្រជាជន មានការផ្លាស់ប្ដូរ ស្ទើតែទាំងស្រុង មិនថា ក្មេងចាស់ ប្រុសស្រីនោះទេ។ បច្ចេ​កវិទ្យា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងជីវិត ជាពិសេសវាអាចជួយសម្រួល ដល់ការដោះស្រាយបញ្ហា នឹងបំពេញ តម្រូវការ ស្ទើតែសព្វបែបយ៉ាង ក្នុងការប្រកបរបរប្រចាំថ្ងៃ។ ដោយឡែក ប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឈ ក៏ទទួលបាននូវលំហូរបច្ចេកវិទ្យា មិនអន់ដែរ។ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ស្ទើតែគ្រប់រូបភាព ទាំងការកម្សាន្ដ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម ពិតជាមានការកើនឡើង យ៉ាងខ្លាំងគួជាទីកត់សម្គាល់។

យោងតាមការលើកឡើងរបស់ អ្នកស្រី លឹម វីរីយ៉ា ជាសមាជិក ក្រុមប្រឹក្សាភិបាល នៃ សមាគម សហគ្រិន ស្ត្រី កម្ពុជា បានធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ WE TV ដោយលើកឡើងផ្ដោតសំខាន់ទៅលើស្ដ្រី ថា លំហូរចូលនៃបច្ចេកវិទ្យា​នៅកម្ពុជា បានផ្លាស់ប្ដូរបែបបទ ជីវភាពរស់នៅរបស់ស្ដ្រី ៣ចំនុចធំៗតាមការយល់ឃើញរបស់អ្នកស្រី។

១.ការផ្លាស់ប្ដូរ បែបបទការធ្វើអាជីវកម្មប្រចាំថ្ងៃ

ការផ្លាស់ប្ដូរ មិនមែនផ្ដោតសំខាន់លើស្ដ្រីទាំងអស់ នៅកម្ពុជានោះទេ។ ដោយឡែក ការធ្វើអាជីវកម្ម ការបំរែប្រួលជីវិតលើវិថីសម័យឌីជីថល ស្រី្ដមានភាពឆាប់​ចាប់បានជាងបុរស ព្រោះស្ដ្រីមានចំណាប់អារម្មណ៍ខ្លាំង លើកម្មវិធីផ្សេងៗ ការកម្សាន្ដ ប្លែកៗដែលត្រូវបានបង្កើតឡើង។ ជាឧទាហរណ៍តូចមួយ ដូចជា​ការលក់ផលិតផល អនឡាញ ដែលបានវិវឌ្ឈខ្លួនចេញពីការ លក់បែបបុរាណនៅតាមទីផ្សារ។

២.អាជីពវិជ្ជាជីវៈ

ស្ដ្រីក៏អាចប្រើប្រាស់ ប្រព័ន្ធអ៊ិនធើណេត ដើម្បីធ្វើការងារ ផ្សេងៗទៅតាមលទ្ធភាព តម្រូវការជាក់ស្ដែង។ មានន័យថា ស្ដ្រីមានបន្ទុការងារច្រើន មើលថែរក្សាកូននៅផ្ទះ តែគាត់ក៏អាចទំនាក់ទំនង ទៅក្រៅ ធ្វើការ ដោយប្រើប្រាស់បច្ចេក​វិទ្យាទំនើប មិនចាំបាច់ទៅធ្វើការដល់ទីកន្លែង។

៣. ស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ស្ដ្រីបច្ចុប្បន្ន មិនដូចគ្នានឹងស្ដ្រីកាលពីសម័យដើមនោះទេ ស្រ្ដីសម័យដើមភាគតិចណាស់ ដែលអាចក្លាយខ្លួនទៅជាអ្នកដឹកនាំ ប៉ុន្ដែស្ដ្រីសម័យបច្ចេកវិទ្យា ប្រើបា្រស់ចំនេះដឹង អភិវឌ្ឈ សមត្ថភាព ឲ្យក្លាយខ្លួនទៅជាអ្នកដឹកនាំបាន ដោយមិនចាញ់បុរស។ នេះជាចំនុចសំខាន់ ដែលអ្នកស្រី លឹម វីរីយ៉ា បានឆ្លងកាត់ដោយផ្ទាល់។

ខាងក្រោមគឺជាកិច្ចសម្ភាសន៍ ផ្ទាល់ពិស្ដារ អំពីស្ដ្រីក្នុងយុគសម័យឌីជីថល៖

អត្ថបទដោយ៖ Stince

Related Articles