We TV Cambodia

ការចិញ្ចឹមសត្វ និងដាំបន្លែ បានជួយសម្រួលជីវភាពប្រជាកសិករក្នុងឃុំគោកស្រុក

ការចិញ្ចឹមសត្វ និងដាំបន្លែ បានជួយសម្រួលជីវភាពប្រជាកសិករក្នុងឃុំគោកស្រុក

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ត្បូងឃ្មុំ៖ ការចិញ្ចឹមសត្វ និងដាំបន្លែ បានជួយសម្រួលជីវភាពប្រជាកសិករ​ក្នុងឃុំគោកស្រុក ខេត្តត្បូងឃ្មុំ។ នេះបើតាម ឯកឧត្តម វេង សាខន ថ្ងៃ ០១ កញ្ញា ឆ្នាំ២០២០  ដើម្បីពិនិត្យការចិញ្ចឹមសត្វក្នុងស្រុករបស់កសិករ សេង សូត្រ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក ចំនួន ៥០គ្រួសារ។

ឯកឧត្តមបានឱ្យដឹងថា ការចិញ្ចឹមគោ របស់លោក សេង សូត្រ  បានចាប់ផ្តើមអស់រយ:ពេល ៤ឆ្នាំមកហើយ ដោយដើរប្រមូលទិញគោពីកសិករយកមកចិញ្ចឹមបំប៉នរយ:ពេល ៣ខែ ទើបលក់ចេញ។ បច្ចុប្បន្នគ្រួសារមានជីវភាពធូរធារ មានការងារធ្វើ មានប្រាក់ចំណូលសមរម្យពីការចិញ្ចឹមគោនេះ។ ជាមធ្យមក្នុង ១វគ្ក អាចលក់គោបានជាង ៣០ក្បាល (ជួនមានតិច ឬច្រើនតាមរដូវ) បានជាង ៣០លានរៀល (មិនទាន់ទូទាត់ថ្លៃដើម) ជាមធ្យម គោ១ក្បាលចំណេញបាន ៤០ម៉ឺនរៀល។

ទន្ទឹមនឹងនេះ សហគមន៍កសិកម្មបៃតងគោកស្រុក ដែលមានលោក ពេន ទុំ  ជាប្រធានសហគមន៍បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីដោយសង្ខេបអំពីការងារសហគមន៍ ដំណាំខ្ទឹមស (២៤ហ.ត) មាន ៧២គ្រួសារ និងត្រប់ស្រួយ (២ហ.ត) ត្រសក់ (១ហ.ត)។ បច្ចុប្បន្នមានសមាជិក ៦០នាក់ មានភាគហ៊ុន ៦៨ ហ៊ុនមួយមាន ១០ម៉ឺនរៀល។ បច្ចុប្បន្នខ្ទឹមសតម្លៃ ៣០០០រ/គ.ក្រ មានឈ្មួញកណ្តាលចុះមកទិញផ្ទាល់ យកទៅផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា ដើមឆ្នាំ២០២០ មានកសិករសរុប ១ ៨២៩ គ្រួសារ ចិញ្ចឹមត្រី និងកង្កែប ក្នុងបែរ ស្រះ និងតង់ប្លាស្ទិក ក្នុងនោះមាន ៥៩៧គ្រួសារ ទទួលបានជំនួយឧបត្ថម្ភគាំទ្រដោយគម្រោង។

ដោយឡែក កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បានជួយផ្តល់ពូជ និងចំណីដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី កង្កែបក្នុងស្រះ ក្នុងបែរបាន ១៤បណ្តុំមាន ៤៧៣គ្រួសារ៕

 

Related Articles