We TV Cambodia

ការចិញ្ចឹមមាន់ខ្មៅក្នុងខេត្តតាកែវកំពុងមានតម្រូវការទីផ្សារខ្ពស់ទំាងពូជ និងសាច់

ការចិញ្ចឹមមាន់ខ្មៅក្នុងខេត្តតាកែវកំពុងមានតម្រូវការទីផ្សារខ្ពស់ទំាងពូជ និងសាច់
ការចិញ្ចឹមមាន់ខ្មៅនៅកម្ពុជា (ប្រភព៖ ក្រសួងព័ត៌មាន)

មាន់ខ្មៅក្នុងខេត្តតាកែវកំពុងមានតម្រូវការទីផ្សារខ្ពស់ទំាងពូជ និងសាច់សម្រាប់បរិភោគ ដែលធ្វើឲ្យកសិករចិញ្ចឹមមានចំណូលខ្ពស់ក្នុងសេដ្ឋកិច្ចគ្រួសារ និងកំពុងបង្កើនការចិញ្ចឹមឲ្យកាន់តែធំជាងមុន។

ការចិញ្ចឹមមាន់ខ្មៅនៅកម្ពុជា (ប្រភព៖ ក្រសួងព័ត៌មាន)

លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះនៅខេត្តតាកែវមានកសិដ្ឋានចិញ្ចឹមមាន់ខ្មៅចំនួន ៥កន្លែង ក្រោមការផ្តល់បច្ចេកទេសពីមន្ទីរកសិកម្មខេត្តលើកម្មវិធីចុះផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់ ។

ការចិញ្ចឹមមាន់ខ្មៅនៅកម្ពុជា (ប្រភព៖ ក្រសួងព័ត៌មាន)

លោកបន្តថា ក្រោយពេលទទួលបានបច្ចេកទេសនៃការចិញ្ចឹម បានធ្វើអោយមាន់ខ្មៅនេះទទួលបានលទ្ធផលល្អ ដោយក្នុងមួយក្បាលទម្ងន់ប្រមាណ ២គីឡូក្រាម ហើយកសិករអាចលក់បានជាង ១០ម៉ឺនរៀល បើប្រៀបធៀបទៅនឹងមាន់ខ្មែរ ឬមាន់ផ្សេងៗទៀត គឺមាន់ខ្មៅមានតម្លៃខ្ពស់ហើយមានទីផ្សារល្អ។ ដោយឡែកសម្រាប់មាន់ខ្មៅពូជវិញ គឺមួយក្បាលតម្លៃចាប់ពី១២ម៉ឺនរៀលឡើងទៅ ។

ការចិញ្ចឹមមាន់ខ្មៅនៅកម្ពុជា (ប្រភព៖ ក្រសួងព័ត៌មាន)

លោកបញ្ជាក់ទៀថា ការចិញ្ចឹមមាន់ខ្មៅក៏ដូចជាមាន់ស្រែដែរ គឺឃើញថាមានទីផ្សារល្អនៅក្នុងប្រទេសកម្ពុជាយើងនេះ ដោយសារតែតម្រូវការកាន់តែមានការកើនឡើង ចឹងទោះបីយើងមានបញ្ហាកូវីដក៏ដោយក៏មិនជាប៉ះពាល់ខ្លាំងទៅដល់ការចិញ្ចឹមសត្វផ្សេងៗនោះដែរ។ ហើយផ្ទុយទៅវិញវាគឺជាការផ្ដល់ឱកាសល្អទៅដល់ការចិញ្ចឹមសត្វនៅក្នុងប្រទេសយើង ដែលអាចស្វែងរកនូវប្រាក់បានច្រើនដើម្បីបង្កើននូវប្រាក់ចំណូលក្នុងគ្រួសា។

ការចិញ្ចឹមមាន់ខ្មៅនៅកម្ពុជា (ប្រភព៖ ក្រសួងព័ត៌មាន)

លោក ស៊ី សម្ភស្ស កសិករចិញ្ចឹមមាន់ខ្មៅនៅខេត្តតាកែវ បានឲ្យដឹងថា គាត់បានផ្លាស់ប្តូរពីការចិញ្ចឹមមាន់ខ្មែរធម្មតាមកជាការចិញ្ចឹមមាន់ខ្មៅវិញ ដោយសារមានលក្ខណៈងាយស្រួលចិញ្ចឹមដូចមាន់ស្រែធម្មតា ជាពិសេសទទួលបានតម្លៃខ្ពស់ជាង ។

លោកបន្តថា ការចិញ្ចឹមមាន់ខ្មែរ គឺចិញ្ចឹមរាងយូរដូចមាន់ខ្មៅដែរ ដោយសារភ្ញៀវសាញរឿងដុះរោមមិនទាន់ជិត ដល់ពេលចឹងទៅយើងក៏ដូរមកចិញ្ចឹមមាន់ខ្មៅវិញ វាស្រួលចិញ្ចឹម ដុះរោមលឿនជាង ហើយសំរាប់តម្លៃគឺថ្លៃជាង និងការចិញ្ចឹមគឺចន្លោះពី ៥ ទៅ ៦ខែនឹងពេញវ័ញហើយ។

ការចិញ្ចឹមមាន់ខ្មៅនៅកម្ពុជា (ប្រភព៖ ក្រសួងព័ត៌មាន)

សូមបញ្ជាក់ថា មាន់ខ្មៅអាចយកទៅកែច្នៃជាម្ហូបបានច្រើនប្រភេទដូចជា មាន់ស្ងោ មាន់ចៀន សាច់ក្រក ប្រហិត សាច់ផាត់ ហើយការបរិភោគគឺជួយអោយមានសុខភាពល្អ និងរាងកាយមំាមួនផងដែរ៕

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *