We TV Cambodia

ការចិញ្ចឹមជ្រូកក្នុងស្រុកកំពុងកើនឡើង ខណៈការនាំចូលត្រូវបានធ្លាក់ចុះខ្លាំង

ការចិញ្ចឹមជ្រូកក្នុងស្រុកកំពុងកើនឡើង ខណៈការនាំចូលត្រូវបានធ្លាក់ចុះខ្លាំង
កសិដ្ឋានចិញ្ចឹមជ្រូក (ប្រភព៖ info.gov)

សកម្មភាពនៃការចិញ្ចឹមជ្រូកក្នុងស្រុកហាក់កំពុងមានការកើនឡើងខ្លាំង ខណៈការនាំចូលជ្រូកពីប្រទេសជិតខាងបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងកំឡុងវិបត្តិកូវីដ១៩ នេះ។

កសិដ្ឋានចិញ្ចឹមជ្រូក (ប្រភព៖ info.gov)

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានប្រាប់ឲ្យដឹងថា ក្រោយពីរាជរដ្ឋាភិបាលកាត់បន្ថយការនាំចូលសត្វពីក្រៅប្រទេស ហើយជំរុញឲ្យប្រជាកសិករបង្កើនការចិញ្ចឹមសត្វក្នុងស្រុកនោះ បានធ្វើឲ្យការចិញ្ចឹមនៅក្នុងស្រុកមានការកើនឡើង ជាក់ស្តែងដូចជាការចិញ្ចឹមជ្រូករបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលកំពុងតែមានការកើនឡើង និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពផងដែរ។

លោកបន្តថា សព្វថ្ងៃនេះសាច់ជ្រូកមានតម្រូវការច្រើនពីអ្នកបរិភោគ ពិសេសមានតម្លៃថ្លៃ ដោយអាចលក់បានប្រមាណ ១៣,០០០រៀលក្នុងមួយគីឡូក្រាម ខណៈដែលកាលពីឆ្នាំមុនគឺលក់បានត្រឹមតែ ៧,០០០រៀល ទៅ ៧,២០០រៀលប៉ុណ្ណោះក្នុងមួយគីឡូ។

កសិដ្ឋានចិញ្ចឹមជ្រូករបស់ឧកញ៉ា ម៉ុង ឫទ្ធី (ប្រភព៖ veng sakhon)

សូមបញ្ជាក់ថា បច្ចុប្បន្នប្រជាកសិករនៅខេត្តព្រះវិហារបានចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារមានចាប់ពី ១០ក្បាលរហូតដល់ ៥០ក្បាល ដោយឡែកការចិញ្ចឹមជ្រូកជាលក្ខណ:កសិកដ្ឋានវិញមានចំនួន ៧កសិដ្ឋាន មានជ្រូករស់សរុបប្រមាណ ១ម៉ឺនក្បាល ហើយលក់បានតម្លៃចាប់ពី ១៣,២០០រៀលទៅ ១៣,៤០០រៀលក្នុងមួយគីឡូក្រាម។

អត្ថបទដោយ៖ Nevin

Related Articles