We TV Cambodia

ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ អាចនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ

ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ អាចនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ

កម្ពុជា-កូរ៉េ កំពុងដំណើរការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជុំទី៤ រវាងប្រទេសទាំង២ ដោយមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ហើយកិច្ចព្រមព្រៀងនេះរំពឹងថា នឹងអាចបញ្ចប់នៅចុងឆ្នាំ២០២០នេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ បានចំណាយពេលចរចាអស់ ៣ជុំមកហើយ ដោយការចរចាជុំទី១ ធ្វើឡើងក្នុងខែកក្កដា, ការចរចារជុំទី២ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា និងការចរចាជុំទី៣ គឺនៅដើមខែតុលាថ្មីៗនេះ។

ប្រសិនបើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ អាចដំណើរការបានដោយរលូន កម្ពុជា កូរ៉េ នឹងអាចនាំទំនិញចេញចូលបានដោយគ្មានរបាំងគយ ហើយកម្ពុជានឹងមានឱកាសនាំចេញទំនិញរាប់ពាន់មុខទៅកាន់ទីផ្សារកូរ៉េ ដែលវានឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមានសន្ទុះផងដែរ។

សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៩ មានរហូតដល់ ១,០៣ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង៦% បើធៀបទៅនឹងឆ្នាំ២០១៨។

អត្ថបទដោយ៖ Nevin

Related Articles