We TV Cambodia

ការចរចាជាមួយកម្មករប្រមូលសំរាមមិនទាន់ត្រូវរូវ ខណៈសំរាមកើតជាកូនភ្នំបណ្ដើរៗ

ការចរចាជាមួយកម្មករប្រមូលសំរាមមិនទាន់ត្រូវរូវ ខណៈសំរាមកើតជាកូនភ្នំបណ្ដើរៗ

គិតមកទល់ពេលនេះ គឺមានរយៈពេល ៨ថ្ងៃហើយដែលបុគ្គលិកប្រមូលសំរាមក្រុមហ៊ុនស៊ិន ទ្រី ធ្វើកូដកម្មមិនព្រមចេញប្រមូលសំរាម ដែលបណ្ដាលឲ្យសំរាមនៅតាមតំបន់ជាច្រើនក្នុងរាជធានីភ្នំពេញកើនឡើងស្ទើរប៉ុនកូនភ្នំមួយទៅហើយនោះ។

 

កាលពីថ្ងៃទី៧ ខែតុលា រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថា តាមរយៈការចរចារវាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយភាគីពាក់ព័ន្ធរួមមានតំណាងក្រុមហ៊ុនស៊ិន ទ្រី, ក្រុមកម្មករ និងតំណាងក្រសួងការងារ បានព្រមព្រៀងគ្នានូវចំណុចរួមចំនួន៣ ហើយក្រុមកម្មករប្រមូលសំរាមបានយល់ព្រមចូលធ្វើការវិញនៅល្ងាចថ្ងៃទី៧ ដដែលនោះ។

 

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ គេនៅពុំទាន់ឃើញកម្មករចូលធ្វើការប្រមូលសំរាមវិញនៅឡើយទេ ហើយគេក៏ពុំទាន់ឃើញមានដំណោះស្រាយណាមួយត្រូវបានធ្វើឡើងដោយមានប្រសិទ្ធភាពនោះដែរ ខណៈដែលសំរាមបានរាយប៉ាយពាសពេញផ្លូវ ហើយតំបន់ខ្លាំងសំរាមគរច្រើនរហូតស្ទើរប៉ុនកូនភ្នំមួយទៅហើយ។ មិនតែប៉ុណ្ណោះ អាកាសធាតុមានភ្លៀងធ្លាក់រាល់ថ្ងៃជាប់ជាប្រចាំ បណ្ដាលឲ្យសំរាមស្អុយរលួចពេញផ្លូវ ដែលវាបានរំខានដល់ការរស់នៅ និងការធ្វើដំណើររបស់ពលរដ្ឋយ៉ាងខ្លាំង។

 

យ៉ាងណាក៏ដោយ យើងសង្ឃឹមថា រដ្ឋបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ (កម្មករ) នឹងអាចរកដំណោះស្រាយរួមណាមួយ ដើម្បីឈានដល់ការព្រមព្រៀង និងចាប់ផ្ដើមប្រមូលសំរាមឡើងវិញបានក្នុងពេលឆាប់ៗខាងមុននេះផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles