អ្នកណាមិនល្បីថាការងារ IT ទាំងនេះរកចំណូលបានខ្ពស់។ ជំនាញទាំងនោះរួមមាន៖
១) ប្រធានផ្នែកវិស្វកម្មកម្មវិធី (Software engineering manager)
អ្នកទទួលខុសត្រូវដឹកនាំក្រុមការងារ អភិវឌ្ឍន៍ ស្រាវជ្រាវ និងសាកល្បងកម្មវិធីរបស់ក្រុមហ៊ុន។ នេះជាតួនាទីសំខាន់មួយក្នុងក្រុមហ៊ុនបង្កើតកម្មវិធី។
២) ស្ថាបត្យករឃ្លាំងស្ដុកទិន្នន័យ (Data warehouse architect)
ការងារនេះវិញគេផ្ដោតលើការទទួលខុសត្រូវត្រួតពិនិត្យរាល់បណ្ដុំទិន្នន័យសំខាន់ៗរបស់ក្រុមហ៊ុន និងជួយរៀបចំសម្រាប់ការវិភាគផ្សេងៗ។
៣) ប្រធានផ្នែកអភិវឌ្ឍន៍កម្មវិធី (Software development manager)
ការងារមួយនេះមានទួនាទីទទួលខុសត្រូវដឹកនាំក្រុមការងារសម្រាប់ការអភិវឌ្ឍន៍ និងសាកល្បងកម្មវិធីក្នុងក្រុមហ៊ុន។
៤) ស្ថាបត្យករហេដ្ឋារចនាសម្ព័ន្ធ (Infrastructure architect)
ការងារផ្នែកនេះទទួលបន្ទុកមើលការខុសត្រូវលើប្រព័ន្ធព័ត៌មានវិទ្យាក្នុងក្រុមហ៊ុន រួមមាន Server, Data Center ឬ Cloud Computing Platform។
៥) ស្ថាបត្យករកម្មវិធី (Applications architect)
ពួកគាត់ទទួលខុសត្រូវជម្រើសយុទ្ធសាស្ត្រនានាសម្រាប់កម្មវិធីក្នុងក្រុមហ៊ុន ដូចជា ពេលប្រើ Tool មានស្រាប់, ពេលបង្កើត Tool ថ្មី និងការអភិវឌ្ឍន៍គំរូផ្ទាល់ខ្លួន សម្រាប់កិច្ចការអភិវឌ្ឍន៍ពេលអនាគត។
អត្ថបទដោយ៖ ពិសី
