We TV Cambodia

ការងារក្រៅម៉ោងដែលនិស្សិតៗអាចរកចំណូលបន្ថែមបានយ៉ាងងាយ

ការងារក្រៅម៉ោងដែលនិស្សិតៗអាចរកចំណូលបន្ថែមបានយ៉ាងងាយ

ជាទូទៅការងារភាគច្រើនតម្រូវឲ្យអ្នកធ្វើការនៅក្នុងការិយាល័យ ឬទៅដល់ទីតាំងផ្ទាល់ជាដើម។ ប៉ុន្តែសព្វថ្ងៃនេះមានការងារមួយចំនួនមិនតម្រូវឲ្យធ្វើបែបនោះទៀតនោះទេ អ្នកអាចធ្វើវានៅកន្លែងណាដែលសាកសម និងផ្ដល់ភាពងាយស្រួលដល់អ្នក។ ការងារទាំងនោះមានដូចជា៖

១. ជំនាញក្រាហ្វិចឌីហ្សាញ ឬវេបសាយឌីហ្សាញ

ប្រសិនបើអ្នកមានជំនាញខាងបង្កើតវេបសាយ ឬការគ្រប់គ្រងប្រព័ន្ធអ៊ីនធើណេត នោះអ្នកគួរសាកល្បងចាប់ផ្ដើម ដោយសារសព្វថ្ងៃអាជីវកម្មជាច្រើនចាំបាច់ដំណើរការតាមប្រព័ន្ធអ៊ីនធឺណែតដើម្បីដើរតាមសម័យបច្ចេកវិទ្យាទំនើប ។

២. ការងារជាអ្នកដឹកជញ្ជូនអីវ៉ាន់ ឬម្ហូបអាហារ (Delivery)

ការងារនេះមិនពិបាកទាមទាររកបទពិសោធន៍អ្វីទេ គ្រាន់តែមានម៉ូតូមួយហើយស្គាល់ផ្លូវច្បាស់លាស់ជាការស្រេច។ ការងារនេះរកចំណូលបន្ថែមបានយ៉ាងងាយបំផុតឲ្យតែមានពេលទំនេរចន្លោះពីម៉ោង ៧ព្រឹក ដល់ ១២យប់។

៣. គ្រូបង្រៀនតាមអនឡាញ

នេះជាសម័យឌីជីថលដែលសព្វថ្ងៃយើងប្រើប្រាស់បច្ចេកវិទ្យាជំនួយដល់ការរស់នៅប្រចាំថ្ងៃ។​ ជាក់ស្ដែងប្រសិនបើ អ្នកចង់រកចំណូលបន្ថែមអ្នកអាចចាប់យកឱកាសនេះធ្វើជាគ្រូបង្រៀនតាមរយៈប្រព័ន្ធអនឡាញ​ជាឯកជន ឬអាចធ្វើការឲ្យស្ថាប័នគេក៏បាន។

. ការធ្វើប្លុកផ្ទាល់ខ្លួន

បច្ចុប្បន្ននេះយើងសង្កេតឃើញថាការងាមួយនេះមានអ្នកធ្វើច្រើនហើយក៏ជោគជ័យគួរឲ្យកត់សម្គាល់ផងដែរ។ ការងារប្រភេទនេះទាមទារឲ្យអ្នកមានការអត់ធ្មត់ ការស្រលាញ់ និងមានភាពច្នៃប្រឌិតផងដែរ។

ប្រែសម្រួល៖ គឹមសួ

Related Articles