ការងារក្នុងវិស័យទេសចរណ៍នៅទូទាំងពិភពលោកប្រមាណ ៥០លានកន្លែងអាចនឹងត្រូវបាត់បង់ដោយសារតែការរីលរាលដាលនៃមេរោគ COVID 19 ហើយតំបន់អាស៊ីត្រូវបានគេរំពឹងថានឹងប៉ះពាល់ខ្លាំងជាងគេ នេះបើតាមការឲ្យដឹងពីក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក The World Travel and Tourism Council ។
មិនតែប៉ុណ្ណោះ បើសិនជាការរីករាលដាលនៃមេរោគ COVID 19 ត្រូវបានបញ្ចប់ គេត្រូវការពេលប្រមាណ ១០ខែដើម្បីស្ដារឧស្សាហកម្មឲ្យងើបឡើងវិញ ហើយឧស្សាហកម្មមានប្រមាណ ១០%នៃ GDP សកល។ នេះបើយោងតាមការព្យាករណ៍របស់ The World Economic Forum ។
លោកស្រី Virginia Messina នាយកគ្រប់គ្រងរបស់ក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក បានប្រាប់ទៅសារព័ត៌មាន Reuters ថា ដោយសារតែវិធានការរឹតត្បិតរបស់បណ្ដាប្រទេសជាច្រើនដើម្បីទប់ស្កាតការឆ្លងទើបបណ្ដាលឲ្យការបាត់បង់ការងារមានការកាន់តែច្រើនឡើងៗ។
គូសបញ្ជាក់ផងដែរថា ក្នុងចំណោមការងារចំនួន ៥០លានកន្លែងដែលអាចនឹងបាត់បង់នៅទូទាំងពិភពលោក ក្នុងនោះមានចំនួន ៣០លាននាក់ស្ថិតក្នុងតំបន់អាស៊ី ៧លាននាក់ស្ថិតក្នុងតំបន់អ៊ឺរ៉ុប និង ៥លាននាក់ទៀតស្ថិតនៅអាមេរិក និងតំបន់ផ្សេងៗទៀត។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក