We TV Cambodia

កាយវិការ និងសកម្មភាពសាមញ្ញៗដែលធ្វើអោយឡើងគីឡូដោយមិនដឹងខ្លួន

កាយវិការ និងសកម្មភាពសាមញ្ញៗដែលធ្វើអោយឡើងគីឡូដោយមិនដឹងខ្លួន

ស្រីៗដែលមានរាងម៉ាប់ៗ ​សូម្បី​តែ​ហិត​ក្លិន​ក៏​ធាត់​ដែរ ទោះ​បី​ជា​មិន​សូវ​ញ៉ាំ​ក៏​ដោយ។​  ៤​យ៉ាង​ខាង​ក្រោម​​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទម្ងន់​​មិន​ឈប់ឈរ ៖

១. ធ្វើ​ការ​ពេល​យប់៖ រាងកាយ​របស់​អ្នក​ត្រូវបាន​ធម្មជាតិ​កំណត់​ឲ្យ​ញ៉ាំ​ពេល​ថ្ងៃ​និង​គេង​ពេលយប់។ ការ​ធ្វើការវេន​យប់អាច​​នាំ​ឲ្យ​អ្នក​ឡើងទម្ងន់​​បាន​យ៉ាង​ងាយ​បំផុត ​ដោយសារវាធ្វើឲ្យ​ខូច​ដល់​វដ្តជីវសាស្រ្ត​ធម្មជាតិរបស់រាងកាយ។

២. មើល​ទូរទស្សន៍ ឬ​គ្រឿង​អេឡិចត្រូនិច​ច្រើន​ម៉ោង៖ ការ​គេង​លក់​អំឡុង​ពេលមើល​ទូរទស្សន៍​​ អាចបង្កើនហានិភ័យនៃការធាត់។ ការសិក្សាបានបង្ហាញថា​ការប៉ះពាល់ ​នឹងពន្លឺសិប្បនិម្មិត​អំឡុងពេលគេងអាចជួយកាត់បន្ថយ កម្រិតមែលតូនីន Melatonin ដែល​វា​គឺជាអ័រម៉ូនការពាររាងកាយ ពីបញ្ហាមេតាប៉ូលីសដែលបណ្តាលឱ្យធាត់និងកើត​ជំងឺទឹកនោមផ្អែម។

៣. មានអារម្មណ៏​ធុញថប់៖ មនុស្សដែលទទួលរងអំ​ពី​ជំងឺ​ស្ត្រេស ​អាចងាយនឹងធាត់ជាងអ្នកដែលមិនមាន​ជំងឺ​នេះ​។ នៅពេលដែលអ្នកបន្ថយកម្រិតនៃភាពតានតឹង និងការថប់អារម្មណ៍ អ្នកក៏អាចកាត់បន្ថយឱកាសនៃការធាត់បានដែរ។

៤. ញ៉ាំ​អាហារ​​លើស​តម្រូវ​ការ៖ ការ​ញ៉ាំ​អាហារ​ដែល​ផ្ដល់​ថាមពល ​ដូច​ជា​សាច់​ច្រើន​ពេក​ ​ក៏​អាច​ឲ្យ​អ្នក​ធាត់​បាន​ដែរ ព្រោះ​បើ​អ្នក​ញ៉ាំ​វា​ច្រើន​ហើយ​មិន​ប្រើ​កម្លាំង​ឲ្យ​ដល់​កម្រិត​អ្វី​ដែល​ញ៉ាំ​នោះ​ វា​នឹង​បង្កើន​ទម្ងន់​អ្នក​ទៅ​តាម​នោះ។ ការ​ញ៉ាំ​ Fast food ខ្លាញ់ ផ្អែម​ក៏​ជា​មូល​ហេតុ​ចម្បង​ធ្វើ​ឲ្យ​ធាត់ផង​ដែរ។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles