We TV Cambodia

កាន់តែធ្ងន់ធ្ងរ!! ក្រុមហ៊ុនយក្ស Thai Airways ប្រកាសលក់យន្តហោះឡៃឡុងរាប់គ្រឿង

កាន់តែធ្ងន់ធ្ងរ!! ក្រុមហ៊ុនយក្ស Thai Airways ប្រកាសលក់យន្តហោះឡៃឡុងរាប់គ្រឿង

យើងតាមករចុះផ្សាយដោយសារព៧ត៌មានក្នុងស្រុកថៃ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍យក្ស Thai Airways របស់ថៃ បានប្រកាសដាក់លក់យន្តហោះឡៃឡុងប្រមាណជាង ៣០គ្រឿង  ខណៈក្រុមហ៊ុននេះបានប្រកាសក្ស័យធនកាលពីពាក់កណ្ដាលខែឧសភាកន្លងទៅនេះ។

យន្តហោះដែលត្រូវបានដាក់លក់នេះដែររួមមានយន្តប្រភេទ Boeing 737-400, 777-200, Boeing 777-300, Boeing 747-400, Airbus A300-600, Airbus A340-500 និងប្រភេទ Airbus A340-600 ដែលសរុបទាំងអស់មានចំនួន ៣៤គ្រឿង ហើយក្រុមហ៊ុនសង្ឃឹមថានឹងអាចរកអ្នកទិញបាននៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ។

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីវិបត្តិកូវីដ១៩ ដែលបាននាំឲ្យក្រុមហ៊ុននេះកាត់បន្ថយបុគ្គលិកជាបន្តបន្ទាប់រហូតដល់ ៥,០០០នាក់។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានជំពាក់បំណុលគេប្រមាណជាង ១០ពាន់លានដុល្លារឯណោះ។

សូមបញ្ជាក់ថា ដំបូងឡើយ Thai Airways ជាក្រុមហ៊ុនដែលកាន់កាប់ដោយដ្ឋថៃ ប៉ុន្តែបន្ទាប់ពីបានប្រកាសក្ស័យធនកាលពីខែឧសភាមក ក្រសួងហិរញ្ញវត្ថុថៃបានសម្រេចកាត់បន្ថយចំណែកភាគហ៊ុនរបស់ខ្លួនក្នុងក្រុមហ៊ុននេះមកនៅក្រោម៥០% ដែលធ្វើឲ្យក្រុមហ៊ុននេះប្រែក្លាយជាក្រុមហ៊ុនឯកជនវិញ។

អត្ថបទដោយ៖ Nevin

Related Articles