We TV Cambodia

កាត់បន្ថយការបរិភោគសាច់ ដើម្បីទទួលបានផលប្រយោជន៍យ៉ាងច្រើន

កាត់បន្ថយការបរិភោគសាច់ ដើម្បីទទួលបានផលប្រយោជន៍យ៉ាងច្រើន

ពេលបរិភោគអាហារហើយមានលាយជាមួយសាច់ធ្វើឲ្យអាហារបង្កើនរសជាតិ ជាពិសេសពេលដែលបានបរិភោគសាច់ទទេដូចជា ភ្លៅមាន់ សាច់អាំង សាច់ចៀន និយាយរួមគឺអាហារមានជាតិសាច់ចូលរួម។ តើលោកអ្នកដឹងទេថាបើយើងអាចកាត់បន្ថយការបរិភោគសាច់បាន នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? ខាងក្រោមនេះនឹងបង្ហាញលទ្ធផលភ្លាមៗពេលដែលឈប់បរិភោគសាច់។

១. ជួយសម្រក​ទម្ងន់

ប្រសិន​បើ​អ្នក​នៅ​តែ​ទទួល​ទាន​របប​អាហារធម្មតា​ ដោយ​គ្រាន់​តែ​កាត់​សាច់​ចេញ​ពី​របប​អាហារ​នោះ ក្នុង​មួយ​ខែ អ្នក​អាច​សម្រក​ពី ៤ ទៅ​៥​គីឡូ។ នេះ​គឺ​ការ​ផ្លាស់​ប្ដូរ​ដែល​អ្នក​អាច​ងាយ​មើល​ឃើញ​បំផុត។ របប​អាហារ​បន្លែ​ច្រើន សាច់​តិច​នឹង​ជួយ​ឲ្យ​អ្នក​ចង់​សម្រក​គីឡូ​ងាយ​ស្រក​បំផុត។

២. ស្បែកស្រស់ថ្លា

ក្រោយ​ពេល​កាត់​បន្ថយ​ ឬ​ឈប់​បរិភោគ​សាច់​តែ​ម្ដង បញ្ហា​ស្បែក​ដូច​ជា មុន ជាតិ​ខ្លាញ់​លើ​មុខ​ច្រើន​ជ្រុល ឬ​រន្ធ​រោម​ធំ នឹង​ត្រូវ​កាត់​បន្ថយ​យ៉ាង​ឆាប់​រហ័ស។ ត្បិត​នៅ​ក្នុង​សាច់​មាន​ប្រមាណ​ជាតិ​ពុល​ក៏​មិន​តិច​ដែរ ដូច​នេះ​ការ​បន្ថយ​នេះ​នឹង​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ប្រសើរ​ជាង​មុន។

៣. កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាម

ខ្លាញ់​នៅ​ក្នុង​រាងកាយ​យើង ភាគ​ច្រើន​គឺ​បាន​មក​ពី​ការ​ទទួល​ទាន​សាច់​ដែល​មាន​ខ្លាញ់ ដែល​យូរ​ថ្ងៃ​ទៅ ខ្លាញ់​ទាំង​នេះ នឹង​ទៅ​រុំ​សរសៃ​ឈាម​របស់​អ្នក ធ្វើ​ឲ្យ​កក​ស្ទះ​សរសៃ​ឈាម​នៅ​ពេល​យូរ​អង្វែង ដូច​នេះ​ហើយបើ​អ្នកគួរ​ឈប់​ទទួល​ទាន​សាច់។

ប្រែសម្រួល៖ គឹមសួ

Related Articles