We TV Cambodia

កាតាបានផ្អាកជើងហោះហើរចេញចូលពីថៃ

កាតាបានផ្អាកជើងហោះហើរចេញចូលពីថៃ

 

ប្រទេសថៃ៖ រដ្ឋាភិបាលកាតាបានប្រកាសកាលពីថ្ងៃអាទិត្យថាប្រទេសកាតាបានហាមឃាត់អ្នកធ្វើដំណើរជាបណ្តោះអាសន្នពី ១៤ ប្រទេសក្នុងនោះមានប្រទេសថៃផងដែរចាប់ពីថ្ងៃច័ន្ទនេះដើម្បីជាការប្រុងប្រយ័ត្នចំពោះការឆ្លងរាលដាលនៃមេរោគឆ្លង។

ការហាមឃាត់នេះគ្របដណ្តប់លើប្រទេសចិនអេហ្ស៊ីបឥណ្ឌាអ៊ីរ៉ង់អ៊ីរ៉ាក់លីបង់បង់ក្លាដែសនេប៉ាល់ប៉ាគីស្ថានហ្វីលីពីនកូរ៉េខាងត្បូងស្រីលង្កាស៊ីរីនិងថៃ។

ក្រុមហ៊ុនអាកាសចរណ៍កាតាអ៊ែរវ៉េបានផ្អាកការហោះហើរទៅវិញទៅមក ប្រទេសអ៊ីតាលីរួចហើយ។

សូមបញ្ជាក់ថា ប្រទេសកាតាបានរាយការណ៍ពីករណីឆ្លងវីរុសចំនួន ៣ បន្ថែមទៀតកាលពីថ្ងៃអាទិត្យដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ១៥ នាក់។

ប្រភព៖ ប្រទេសថៃ

 

Related Articles