We TV Cambodia

កាដូរទាំងនេះ ដែលមិនគួរទិញជូនអ្នកណា ព្រោះអាចនាំគ្រោះចង្រៃ

កាដូរទាំងនេះ ដែលមិនគួរទិញជូនអ្នកណា ព្រោះអាចនាំគ្រោះចង្រៃ

​នៅ​ខណៈពេល ថ្ងៃបុណ្យណូអែល  ក៏ដូចជាឆ្នាំ​ថ្មី ​ខិតជិត​ចូល​មក​ដល់ មាន​មនុស្ស​ជា​ច្រើន ​តែងតែ​មាន​ត្រៀម​ ទិញ​ជា​កាដូរ ​ទុក​ជូន​ទៅ​កាន់ ​សមាជិកក្នុង​ក្រុមគ្រួសារ គូរស្នេហ៍ មិត្ត​ភក្តិ​ជិត​ស្និទ្ធ  រួម​ទាំង ​មិត្ត​រួមការ​ងារ​​ ដើម្បី​ទុក​ជា ​ការ​ដឹង​គុណ ការគោរព​ និង​ក៏​ដូចជា ​ដើម្បី​បង្ហាញ​ពី ​ក្តី​ស្រលាញ់​ចំពោះ​គ្នា ​ទៅ​វិញ​ទៅមក​ផងដែរ​។ កាដូរ​មាន ​អត្ថន័យ​សំខាន់ខ្លាំង​ណាស់​សម្រាប់អ្នក​គ្រប់​គ្នា​។ ហេតុនេះ ​មុន​នឹង​សម្រេច​ទិញ​របស់​អ្វី​មួយ​ធ្វើ​ជា ​កាដូទៅ​ឲ្យ នរណាម្នាក់ត្រូវ​គិត​ ឲ្យ​បាន​ច្បាស់​លាស់​ ជា​មុន​សិន​។ កាដូជា ​អាវុធ​មុខ​ពី​រ វា​អាច​ធ្វើ​ឲ្យ​អ្នក​ទទួលក្តី​​ស្រលាញ់ ​ពេញ​ចិត្តអ្នក​កាន់តែ​ខ្លាំង ក៏ប៉ុន្តែ​វាក៏​អាច ​ធ្វើ​ឲ្យ​គេ​ស្អប់​អ្នក​បាន​ដូចគ្នា​ដែរ​។

១,នាឡិកា​

ការ​ដែល​ទិញ ​នាឡិកា​ធ្វើ​ជា ​កាដូរ​ជូន​នរណាម្នាក់ ​មានន័យ​ថា​អ្នក​កំពុង​តែ​ប្រាប់ ​ពួកគេ​ថា​ពេល​វេលារបស់ ពួកគេ​បាន​មក​ដល់ ​ហើយវា​ប្រៀប​ដូចជា​ការ​ជូន​ពរ​ឲ្យ ​ពួកគេ​ឆាប់ ស្លាប់​បែប​នេះ​ដែរ​។ នៅ​ប្រទេស​ចិន ​មនុស្ស​គ្រប់គ្នា​ចៀស​វាង​ការ​ទិញ​ នាឡិកា​ធ្វើជា ​អំណោយ​ខ្លាំងណាស់។

២, កន្សែង​ដៃ

កន្សែង​ដៃ ត្រូវ​បាន​គេ​យល់ថា ជា​អំណោយ​ដែលមិនល្អ​ ​គេ​ជឿជាក់​ថា​ការ​ផ្តល់​អំណោយ​ ជាកន្សែង​ដៃ​នឹង​នាំ មកនូវ​សំណាង​អាក្រក់ និងអពមង្គល​។ ​ព្រោះ​កន្សែង​ដៃ​គេ​ប្រើ​ដើម្បី​ជូត​ទឹក​ភ្នែក ​ដូច្នេះ​ប្រសិនបើ ​អ្នក​ណា​ម្នាក់ទទួល ​កន្សែ​ងដៃ​ជា​កាដូរ​នឹ​ងធ្វើ​ឲ្យ​ អ្នក​នោះ​ជួប​តែ ​បញ្ហា​នឹង​ជួប​រឿង​ ពិបាក​ចិត្ត​យំ ​រហូត​ផងដែរ​។

 

៣,វត្ថុ​ដែល​មាន​ពណ៌​ខ្មៅ​ស​

មនុស្ស​បុរាណ ​ចាត់​ទុក​ថា​ពណ៌​ខ្មៅ ​និង​ស​គឺជា ​និមិត្ត​រូប​នៃ ការ​ឈឺចាប់ ​និង​ទុក្ខ​ព្រួយ ​ដែល​ត្រូ​វបាន​គេ​ច្រើន ​ប្រើ​នៅ​ក្នុង​ពិធី​កាន់ទុក្ខ។ មនុស្សភាគ​ច្រើន ​តែងតែ​ពាក់​សម្លៀកបំពាក់ ​ពណ៌​ខ្មៅ​និង​ស ​នៅ​ឯងពិធី​បុណ្យ​សព ​ដូច្នេះ​វា​ជាការប្រសើរ​ប្រសិនបើ ​អ្នក​ចៀស​វាង​កាដូ ដូច​ជា​សម្លៀក​បំពាក់ ឬវត្ថុផ្សេង​ៗ​ដែល​មាន ​ពណ៌​សនិង​ខ្មៅ​។

៤, ស្បែក​ជើង

​នៅ​ប្រទេស​ចិន​ គេ​ចៀស​វាង​ដាច់​ខាត ​តែ​ម្តង​ជា​ពិសេស​ទិញ​ជា​កាដូរក្នុង​ថ្ងៃ​ ចូល​ឆ្នាំ​ចិន​ព្រោះ ​វា​ត្រូ​វបាន​គេ​ជឿ​ថា តំណាងអោយការចាកចេញ វា​នឹង​នាំ​មក​ នៅ​សំណាងអាក្រក់​

៥, ផ្កា

ផ្កាគឺ​ជា​អំណោយ ​ដ៏ពេញ​និយម​ទៅ​ហើយ​ នៅ​ពេល​ដែល​នរណាម្នាក់​ចង់​ផ្តល់​ជាកាដូរ ក៏​ដូច​ជា​ចូល​រួម ​អប​អរ​រឿង​អ្វី​មួយ ​ទៅ​កាន់​នរណាម្នាក់​។ ប៉ុន្តែជា​ទូទៅ ​មនុស្ស​បែរ​ជា ​ភ្លេចគិតពី​ការ​ពិត ​ដែល​នៅ​ពីក្រោយ ផ្កាទាំង​នោះ​ទេ។ ជាក់​ស្តែង ​ផ្កា​អា​ចជូន​ជា​កាដូ ​តែ​ធ្វើ​ក៏​ត្រូវបាន​ គេ​យក​ទៅ​ចូល​រួម ក្នុង​ពិធី​បុណ្យ​សព​ដូចគ្នា​ដែរ​។ ហេតុនេះ ​ការ​ជ្រើស​រើស​ពណ៌ ​និង​ប្រភេទ​នៃផ្កា ​ជារឿងសំខាន់​មួយ ​ប្រសិន​បើអ្នក​ពិតជា​ចង់​ទិញ​ផ្កា​ យក​មក​ធ្វើ​ជា ​កាដូជូន​នរណាម្នាក់​មែន​។

អត្ថបទដោយ៖​ពិសី

Related Articles