We TV Cambodia

កាកសំណល់ខុសច្បាប់ចំនួន ២១កុងតឺន័រ ត្រូវបានបញ្ជូនត្រឡប់ទៅអង់គ្លេសវិញ

កាកសំណល់ខុសច្បាប់ចំនួន ២១កុងតឺន័រ ត្រូវបានបញ្ជូនត្រឡប់ទៅអង់គ្លេសវិញ

កាកសំណល់ខុសច្បាប់ចំនួន ២១កុងតឺន័រ ត្រូវបានអាជ្ញាធរប្រទេសស្រីលង្កាបញ្ជូនទៅកាន់ចក្រភពអង់គ្លេសវិញ កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA ។

កុងតឺន័រផ្ទុកសំរាមដែលស្រីលង្កាបញ្ជូនទៅអង់គ្លេសវិញ

ការសម្រេចបញ្ជូនកាកសំណល់រហូតដល់ ២១កុងទឺន័រត្រឡប់ទៅអង់គ្លេសវិញនេះដែរ គឺស្ថិតក្រោមហេតុផល កាកសំណល់ទាំងនេះបាននាំចូលប្រទេសស្រីលង្ការដោយខុសច្បាប់ និងបំពានលើច្បាប់អន្តរជាតិ ដែលគ្រប់គ្រងលើការដឹកជញ្ជូនសម្ភារៈគ្រោះថ្នាក់។

បើតាមការបញ្ជាក់ដោយមន្ត្រីគយស្រីលង្កា បានឲ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនបានយល់ព្រមបញ្ជូនកុងតឺន័រទាំង ២១នេះ ទៅកាន់ប្រទេសដើមវិញ ហើយគេកំពុងធ្វើការដើម្បីទទួលបានសំណងពីអ្នកដែលទទួលខុសត្រូវលើការ នាំចូលសំរាមទាំងនោះចូលមកក្នុងប្រទេសស្រីលង្ការ។

កុងតឺន័រផ្ទុកសំរាមដែលស្រីលង្កាបញ្ជូនទៅអង់គ្លេសវិញ

សូមជម្រាបថា កុងតឺន័រទាំងនោះមានចំនួន២១ ផ្ទុកសំរាមប្រមាណ ២៦០តោន បានមកដល់កំពង់ផែដ៏សំខាន់មួយរបស់រដ្ឋធានី Colombo នៅចន្លោះខែកញ្ញា ឆ្នាំ២០១៧ និងខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ។ កុងតឺន័រនោះ ដើមឡើងគឺសម្រាប់ដឹកកម្រលព្រំ ដែលប្រើប្រាស់រួចប៉ុណ្ណោះ ប៉ន្តែពួកគេបានបន្លំផ្ទុកកាកសំណល់មន្ទីរពេទ្យ។

អត្ថបទដោយ៖ Nevin

Related Articles