We TV Cambodia

កសិដ្ឋានតម្លៃ៤លាន$ ចិញ្ចឹមតែត្រីលម្អនាំចេញទៅក្រៅប្រទេស រកចំណូលរាប់ម៉ឺនដុល្លារ

កសិដ្ឋានតម្លៃ៤លាន$ ចិញ្ចឹមតែត្រីលម្អនាំចេញទៅក្រៅប្រទេស រកចំណូលរាប់ម៉ឺនដុល្លារ

កាលពីពេលថ្មីៗនេះ  ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Indutrial Co., Ltd នៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងនោះដែរ លោក Li Xuequn អ្នកគ្រប់គ្រងទូទៅ បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគចំនួន ៤លានដុល្លារ (មិនរួម បញ្ចូលការវិនិយោគលើការកសាងហេដ្ឋរចនាសម័ន្ធសំខាន់ៗ)។ បច្ចុប្បន្ននេះ​ កសិដ្ឋានមានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀត ផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីបានអញ្ជើញពិនិត្យសកម្មភាពខ្សែច្រវាក់ផលិតកម្មក្នុងកសិដ្ឋាន និងបានជ្រាបអំពីដំណើរការនៃការវិនិយោគ និងកម្មវត្ថុនាំចេញរបស់ក្រុមហ៊ុនរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានចុះទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អ ដែលសកម្មភាពនេះសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេសសំដៅលើកស្ទួយវិស័យវារីវប្បកម្ម និងការនាំចេញត្រីលម្អ ក្នុងការចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។ គួេជម្រាបផងដែរថា ដោយបញ្ជាក់ថាក្រសួង ក៏ដូចជារដ្ឋបាលជលផលនឹងរង់ចាំសហការ សម្របម្រួល ដើម្បីឲ្យដំណើរការវិនិយោគចិញ្ចឹមត្រីលម្អ និងដំណើរការនាំ ចេញត្រីលម្អនេះសម្រេចទទួលបានជោគជ័យ។ សូមទស្សនារូបភាពផ្ទាល់ពីកសិដ្ឋានខាងក្រោម៖

អត្ថបទដោយ៖ ពិសី

Related Articles