We TV Cambodia

កសិករហាក់មិនចាប់អារម្មណ៏និងការចិញ្ចឹមក្ដាមស្រែ ខណះដែលរបរនេះមានទីផ្សារមិនចេះខ្វះ

កសិករហាក់មិនចាប់អារម្មណ៏និងការចិញ្ចឹមក្ដាមស្រែ ខណះដែលរបរនេះមានទីផ្សារមិនចេះខ្វះ

របរចិញ្ចឹមក្ដាមជារបរដែលមើលទៅហាក់ដូចជាថ្មីសន្លាងសម្រាប់ប្រជាជនកម្ពុជា ហើយមិនសូវមានអ្នកចាប់អារម្មណ៍ខ្លាំងដូចការចិញ្ចឹមបង្កងនិងបង្គាទឹកសាបឡើយ។ ដោយឡែកទីផ្សារសម្រាប់ការលក់ចេញក្ដាមនេះគឺសម្បូរខ្លាំងណាស់មានប៉ុន្មានក៏មិនចេះសល់ដែរ ព្រោះប្រជាជនខ្មែរយើងនិយមចូលចិត្ដក្ដាមស្រែនេះខ្លាំងណាស់។  ខាងក្រោមនេះជាបច្ចេកទេសចិញ្ចឹមក្ដាមទឹកសាប ឬដែលខ្មែរយើងនិយមហៅថាក្ដាមស្រែ៖

១. ការជ្រើសរើសពូជ

ការជ្រើសពូជនេះគឺងាយស្រួលខ្លាំងណាស់ ព្រោះថាអ្នកអាចទិញក្ដាមរស់ដែលលក់នៅតាមទីផ្សារ យកមកចិញ្ចឹមក៏បាន ឬអាចទៅចាប់តាមទន្លេ និងតាមវាលស្រែក៏បាន។ ដោយហេតុថាខ្មែរយើងមិនទាន់មានអ្នកចិញ្ចឹម ដូច្នេះទើបមិនទាន់មានអ្នកលក់កូនពូជដូចនៅប្រទេសគេឡើយ។

២. ការជ្រើសរើសទីតាំងសម្រាប់ចិញ្ចឹម

ចំពោះក្ដាមស្រែនេះ អ្នកចិញ្ចឹមក្នុងលូក៏បាន អាងស៊ីម៉ង៍ក៏បាន ពាង ឬស្រះក៏បាន ទៅតាមស្ថានភាពជាក់ស្ដែងរបស់លោកអ្នក។ ប៉ុន្ដែជាទូទៅ នៅប្រទេសថៃគេចិញ្ចឹមដោយប្រើស្រះស្រះEarthen ជាធម្មតាមានទំហំ ៣៥០-១.១០០ ម៉ែត្រការ៉េ និងកំពស់ប្រមាណពី ១៣០-១៥០ សង់ទីម៉ែត្រ។

៣. ការរៀបចំដាក់ចិញ្ចឹម

ការជ្រើសរើសទំហំលូសម្រាប់ចិញ្ចឹមគឺអាស្រ័យទៅផ្ទៃដីដែលលោកអ្នកចង់ដាក់ចិញ្ចឹម ប៉ុន្ដែត្រូវមានកំពស់ ១ ម៉ែត្រដើម្បីការពារកុំឲ្យក្ដាមវាចេញ។

យកបំពង់ទុយោPVC ចំនួន ២ មកដាក់សំរាប់បញ្ចេញ និងបញ្ចូលទឹក

លូ​ថ្មី​ត្រូវ​ត្រាំ​ទឹក​ទុកចោលហើយ​ប្ដូរ​ទឹក៣ទៅ៤ដង​

យក​ដើម​ចេក​មក​ដាក់​ក្នុង​អាង​ដើម្បី​កាត់បន្ថយ​ជាតិ​កំបោរ​

ដាក់​ដីកម្រាស់ប្រមាណ២០ទៅ៣០សង់ទីម៉ែត្រ

ធ្វើ​ដំបូលដើម្បីផ្ដល់ជា​ម្លប់និងដាក់​បំពង់​ទុយោឬ​ក្បឿង​ចាស់ៗ​ជា​ជម្រក​របស់​វាហើយ​គួរ​ដាំស្រូវត្រកួន​នឹង​ស្មៅចកសា​រ៉ា​យរួច​ដាក់​ទឹក​ចូល​កំពង​ស​ប្រមាណ៣០សង់ទីម៉ែត្រ ។​

៤. ការដាក់ចិញ្ចឹម

ករណីចិញ្ចឹមក្នុងស្រះ អ្នកអាចដាក់ចិញ្ចឹមកូនក្ដាមប្រមាណ ៦ ០០០-៩ ០០០ ក្បាលក្នុងដីមួយហិតា

ករណីចិញ្ចឹមក្នុងពាងឬលូ ត្រូវកំណត់ក្ដាមឈ្មោលចំនួន ២៥ ក្បាល និងក្ដាមញីចំនួន ២៥ ក្ដាម។

៥. ការផ្ដល់ចំណី

ត្រូវដាក់ចំណី ៣ ដងក្នុងមួយសប្ដាហ៍

ចំណី​មានដូចជា​បាយកូន​ត្រី​ល្អិតកំ​ពិសស្ពៃត្រកួន​

គួរ​ដាក់​ចំណី​ឲ្យ​សមល្មមកុំ​ឲ្យ​ច្រើន​ហួស​ពី​តម្រូវការព្រោះ​អាចធ្វើ​ឲ្យ​លូចិញ្ចឹមត្រូវប្រែទៅជា​ស្អុយដូច្នេះគួរ​យកចេញ​វិញ​បើ​នៅសល់។

ត្រូវប្ដូរ​ទឹកដង​ក្នុពី២ទៅ៣ដង​មួយខែ។​

បើ​យក​កូន​ក្ដាម​តូចៗ​ដែលមាន​អាយុ១៥​ថ្ងៃមកចិញ្ចឹមគួរ​ផ្ដល់ចំណីជាប្រភេទដង្កូវ​ក្រហមឬ​ពងមាន់​ស្ងោរ​យក​ពងក្រហម​ជា​ចំណីក្រៅពីនេះអាចរក​កូន​ត្រី​កំ​ពិ​សមក​ចិញ្ច្រាំ​ឲ្យ​វា​ស៊ីឬក៏​ចំណី​ត្រី​អណ្ដែងក៏បាន។

៦. របៀបនៃការថែទាំនៅពេលក្ដាមសក

ក្ដាម​ដែល​សកសំបក​សង្កេត​បា​ន​នៅពេលដែល​ស្នាម​ឆ្នូត​ខាងចុង​នៃ​សំបក​ខ្នង​ឃ្លាត​គ្នា​ខុសប្រក្រតី​

សំបក​ក្ដាម​នឹង​នៅ​ស្ងៀមហើយ​ទាញ​ជើង​ចេញ​ក្រៅ​ទាំងសងខាង​

ស្នាម​ទ្រនុងខ្នង​នឹង​របើក​ចេញ​

ជើង​គូរ​ខាងក្រោយ​របស់​វាក៏​របើក​ចេញមក​មុន។

៧.ការប្រមូលផល

បន្ទាប់ពីក្ដាមសកបានពី ១៣ ទៅ ១៥ ដងទើប​ល្មម​ជា​ក្ដាម​ពេញវ័យ​អាចលក់ចេញបាន

នៅ​រដូវភ្លៀងមេ​ក្ដាម១​ក្បាលមាន​ពង​ប្រមាណ៥០០ទៅ៧០០ពង​ក្ដាម​ធំធាត់​រយៈពេលពីជាង ២ ទៅ៣ខែ។

ប្រភព៖ Youtube

អត្ថបទដោយ៖ ពិសី

 

Related Articles