We TV Cambodia

កសិករស្រុកសូទ្រនិគម ជោគជ័យក្នុងការដាំឪឡឹកលឿង រកចំណូលបានខ្ទង់ពាន់ដុល្លារ

កសិករស្រុកសូទ្រនិគម ជោគជ័យក្នុងការដាំឪឡឹកលឿង រកចំណូលបានខ្ទង់ពាន់ដុល្លារ

កសិករមួយរូបក្នុងស្រុកសូទ្រនិគម  បានទទួលជោគជ័យក្នុងការដាំឪឡឹកលឿង ដែលអាចរកចំនូលបានខ្ទង់ពាន់ដុល្លារ និងមានទីផ្សារល្អផងដែរ។

លោកឈាវ ហុង ជាកសិករជោគជ័យក្នុងការដាំបន្លែសុវត្ថិភាព រស់នៅឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបបានឱ្យដឹងថា លោកបានដាំឪឡឹកលឿងលើផ្ទៃដីប្រមាណ ១០០០ម៉ែត្រការរ៉េ និងអាចប្រមូលផលបានប្រមាណ ១,៣០០គីឡូក្រាម  ដោយក្នុ្ងង ១គីឡូក្រាមអាចលក់បានចន្លោះពី ៣០០០ ទៅ ៤០០០រៀល។

ឪឡឹកលឿង

លោកឈាវ ហុង បញ្ជាក់ថា លោកដាំតាមគោលការណ៍ធម្មជាតិ ដោយប្រើប្រាស់ជីកំប៉ុស្ត ដែលផលិតខ្លួនឯងទទួលបានផ្លែឪឡឹកធំៗល្អ ហើយធានាបានសុវត្ថិភាពសុខភាពសម្រាប់អ្នកទទួលទានផង។ មិនតែប៉ុណ្ណោះ ឪឡឹកលឿងនេះលោកលក់បាន ៣គីឡូ ១មុឺនរៀល ដោយសារលោកលក់ប្រញាប់ ព្រោះខែនេះឪឡឹកមានបញ្ហាប្រឈមច្រើន  កូនលោកបង្ហោះលក់តាមអនឡាញទេអតិថិជនគាត់គាំទ្របន្លែសុវត្ថិភាពរបស់លោកគេកម្មង់ទិញហូបទៅ។

ឪឡឹកលឿង

សូមបញ្ជាក់ថា លោកដាំឪឡឹកលឿងលើដី១,០០០ម៉ែត្រការ៉េ និងចំណាយពេល ៦០ថ្ងៃប៉ុណ្ណោះទើបបានប្រមូលផល និងអាចរកចំណូលបានប្រមាណជាង ១ពាន់ដុល្លារផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles