We TV Cambodia

កសិករវ័យ៥០ឆ្នាំ ប្រកបរបដាំដំណាំបន្លែ អាចរកបានចំនូលជាង ១ពាន់ដុល្លារ ក្នុងមួយវគ្គ

កសិករវ័យ៥០ឆ្នាំ ប្រកបរបដាំដំណាំបន្លែ អាចរកបានចំនូលជាង ១ពាន់ដុល្លារ ក្នុងមួយវគ្គ

បទពិសោធន៍នៃការដាំបន្លែរបស់កសិករ ឈ្មោះ ឡាច ណាម ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី បានចាប់ផ្តើមដាំបន្លែអស់រយៈពេលពី ៥-៦ឆ្នាំមកហើយ ដែលបានដាំដុះលើផ្ទៃដីសរុប ចំនួន ១,៩២៥ ហត(ជិត២ហត) ក្នុងនោះមានផ្ទៃដីដាំសណ្តែកទ្រើងចំនួន ០,២២៥០ ហ.ត ត្រប់ ០,៧០ ហ.ត និងផ្ទៃដីដាំត្រសក់ទ្រើង ១ ហ.ត។ បច្ចុប្បន្នគាត់កំពុង់ប្រមូលផលសណ្តែកទ្រើងបានចំនួន ៦០គ.ក្រ/ថ្ងៃ ដោយទទួលបានតម្លៃជាមធ្យមចំនួន ១ ៥០០៛/គ.ក្រ ។

បច្ចេកទេសដាំដុះបន្លែនេះ គាត់បានទទួលពីគម្រោង HARVEST ១ ហើយគម្រោងពេលនេះបានបញ្ចប់ហើយ។ ក្រោយពីគម្រោងនេះបានបញ្ចប់ គាត់ក៏ទទួលបានការគាំទ្របច្ចេកទេសបន្ត ពីមន្ត្រីការិយាល័យកសិកម្មស្រុក ក៏ដូចជាមន្ត្រីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ ម្ចាស់ចំការបានបញ្ជាក់​ឲ្យដឹងថា ចំណាយលើការដាំសណ្តែកទ្រើងលើផ្ទៃដី ០,២២៥០ហ.តអស់ទឹកប្រាក់សរុបចំនួន ១ ៨៦០ ០០០រៀល ហើយទទួលបានប្រាក់ចំណូលសរុបចំនួន ៦ ៧៥០ ០០០៛ និងទទួលបានប្រាក់ចំណេញចំនួន ៤ ៨៩០ ០០០៛ ក្នុងមួយវគ្គរបស់សណ្តែកទ្រើង (ការដាំដុះសណ្តែកទ្រើងមួយវគ្គមានរយៈពេល ៧៥ថ្ងៃ)។

ទន្ទឹមនឹងនេះយើងក៏បានពិនិត្យឃើញថា បណ្តុំកសិករនៅស្រុកឯកភ្នំ ខេត្តបាត់ដំបងកំពុងខិតខំដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ដែលទទួលបានការគាំទ្រដោយអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ការប្រែប្រួលអាកាសធាតុ (ASPIRE)។

ដោយឡែកនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ មន្រ្តីបច្ចេកទេសផ្នែកផលិតកម្មសត្វ និងបស្សុព្យាបាលថ្នាក់ខេត្ត ដែលជាក្រុមការាងារអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ការប្រែប្រួលអាកាសធាតុ (ASPIRE) រួមជាមួយថ្នាក់ស្រុកកំរៀង និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះទៅចែកមាន់អាយុ ២១ថ្ងៃ ចំនួន ២២០ក្បាលដល់កសិករ ដែលជាប្រជាជនចំណូលស្រុកក្នុងអន្តរកាល COVID-19 ចំនួន ១១គ្រួសារដែលនៅស្រុកកំរៀង ។ ការចែកកូនមាន់ដល់កសិករ នេះគឺជាផ្នែកមួយជួយជម្រុញទឹកចិត្ត គាត់អោយបង្កើនការចិញ្ចឹមមាន់ស្រែ ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់ និងកែសម្រួលជីវភាពរបស់កសិករចំណូលស្រុក។

ដោយ៖ Stince

ប្រភព៖ ឯកឧត្ដម វេង​ សាខុន

Related Articles