We TV Cambodia

កសិករមួយរូបរកចំណូលបាន ប្រមាណជា៣ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ពីចំបើងដែលគេបោះបង់

កសិករមួយរូបរកចំណូលបាន ប្រមាណជា៣ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ពីចំបើងដែលគេបោះបង់

លោក សង ស៊ីន ជាកសិករម្នាក់រស់នៅ ភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា ក្រោយពេលច្រូតកាត់រួច ចំបើងភាគច្រើនត្រូវបាន គេបោះបង់ចោល ដោយមិនបានគិតឡើយអំពីតម្លៃ នៃសារៈប្រយោជន៍របស់វា ដោយសារតែការធ្វើកសិកម្មបច្ចុប្បន្ននេះ មិនសូវពឹងផ្អែកលើកម្លាំងសត្វពាហនៈ ដូច្នេះហើយចំបើងដែលធ្លាប់តែត្រូវបាន កសិករប្រមូលទុកធ្វើជាចំណីគោក្របីនោះ ក៏លែងមានតម្រូវការ ហើយក៏មិនបានគិតពីប្រយោជន៍វាផងដែរ។ យ៉ាងណាមិញ ក្រោយពីបានធ្វើការសិក្សាឃើញថា ចំបើងទាំងនោះមានប្រយោជន៍ច្រើន លោកក៏បានព្យាយាមប្រមូលយកចំបើងទាំងនោះ ដោយប្រើបច្ចេកទេសគ្រឿងចក្រ ហើយការប្រមូលចំបើងរបស់លោកមួយចំនួន ទុកឱ្យគោខ្លួនឯងស៊ី និងធ្វើផ្សិតចំបើង និងមួយចំនួនទៀត លក់ទៅឱ្យអ្នកចិញ្ចឹមផ្សេងទៀត ដោយលោកទទួលបានចំណូល ពីចំបើងនេះប្រមាណជា ៣ម៉ឺនដុល្លារ ក្នុងនោះកាត់ចេញទៅលើការចំណាយ ផ្សេងៗប្រមាណជា ៦០ភាគរយ នៅសល់ប្រាក់ចំណេញប្រមាណជាង ១ម៉ឺនដុល្លារអាមេរិក។

លោកបន្ថែមទៀតថា ចេញពីផលចំបើងនេះដែរ ឆ្នាំនេះលោកចិញ្ចឹមគោមេបានចំនួន ០៧ក្បាល ឆ្នាំក្រោយលោកបន្ថែមគោមេឱ្យបាន ២០ក្បាល និងគោសាច់ ៤០ក្បាលទៀត ហើយសំណល់ចេញពីការបណ្តុះផ្សិត និងទទួលបានជីកំប៉ុស។ លោកគ្រោងនឹងដាំបន្លែសុវត្ថិភាពបន្ថែមទៀត ដែលគម្រោងទាំងនេះនឹងត្រូវបានប្រើប្រាស់ ទុនចេញពីការរកប្រាក់ចំណេញដែលបានមកពីការបណ្តុះផ្សិតចំបើង ការលក់ចំបើងនេះឯង។

ប្រភព៖​ ក្រសួងពត៏មាន

អត្ថបទដោយ៖​ ​ពិសី

 

Related Articles