We TV Cambodia

កសិករមួយរូបរកចំណូលបានជិត ២ពាន់ដុល្លារក្នុងមួយខែៗពីរបរកសិកម្មសាមញ្ញមួយ

កសិករមួយរូបរកចំណូលបានជិត ២ពាន់ដុល្លារក្នុងមួយខែៗពីរបរកសិកម្មសាមញ្ញមួយ

នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាកសិករកម្ពុជាមួយចំនួនបានបង្ហាញពីផលលំបាកនៃការប្រកបរបរក្នុងវិស័យកសិកម្ម និងបានសម្រេចចិត្តធ្វើចំណាកស្រុកទៅក្រៅប្រទេសវិញម្ដង។ ទោះជាយ៉ាងណា មុខរបរសាមញ្ញមួយក្នុងវិស័យកសិកម្ម ដែលប្រជាពលរដ្ឋកម្ពុជាមើលរំលង បែរជាបានផ្ដល់ចំណូលរហូតដល់ជិត ២ពាន់ដុល្លារទៅវិញដល់កសិករដែលប្រកមរបរនេះ។

លោក ឡេង ស៊ីវុទ្ធី (អតីតពលករកូរ៉េ) ដែលជាម្ចាស់កសិដ្ឋានមួយកន្លែងបានប្រាប់ឲ្យដឹងថា លោកបានចាប់ផ្តើមចិញ្ចឹមមាន់ស្រែក្នុងឆ្នាំ២០១៧ ដោយមានការជ្រោមជ្រែងពីមន្ទីរ បូករួមនឹងបទពិសោធន៍ចិញ្ចឹមដែលទទួលបានពីប្រទេសកូរ៉េក្នុងកំលុងពេលជាពលករផងនោះ កសិដ្ឋានរបស់លោកចេះតែវិវឌ្ឍន៍ជាបន្តបន្ទាប់។

លោក ស៊ីវុទ្ធី ក៏បានបញ្ជាក់ទៀតថា គិតមកទល់បច្ចុប្បន្នលោកមានមេពូជចំនួន ៣០០ ទុកបង្កាត់ភ្ញាស់យកកូនលក់ ដោយអាចលក់បានតម្លៃ ៤៥០០ ទៅ ៥០០០រៀលក្នុងមួយក្បាល ហើយក៏មានចិញ្ចឹមមាន់យកសាច់លក់ផងដែរ។ មិនតែប៉ុណ្ណោះ លោកអាចរកចំណូលពីរបរនេះបានចន្លោះពី ១,៥០០ ទៅ ២,០០០ដុល្លារឯណោះក្នុងមួយខែៗ។

អត្ថបទដោយ៖ Nevin

Related Articles