We TV Cambodia

កសិករប្រើប្រាស់ដីត្រឹម ១០អា ដាំ ឆៃថាវ លក់បាន ៩០០ដុល្លារ ក្នុងមួយរដូវកាល

កសិករប្រើប្រាស់ដីត្រឹម ១០អា ដាំ ឆៃថាវ លក់បាន ៩០០ដុល្លារ ក្នុងមួយរដូវកាល

លោកយឿម យ៉ុន ជាកសិករដាំដំណំាឆៃថាវ រស់នៅភូមិស្រិច ឃុំកន្ទាំង ស្រុកប្រាសាទបាគងខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា លោកចាប់ផ្តើមដាំដុះដំណាំបន្លែបង្ការផ្សេងៗជាច្រើនឆ្នាំមកហើយ តែបច្ចុប្បន្ននេះលោកកំពុង ប្រមូលផលដំណាំឆៃថាវ លើផ្ទៃដីប្រមាណមួយពាន់ម៉ែត្រការរ៉េ ស្មើនិង ១០អា អាចទទួលបានទិន្នផលប្រមាណ៣ តោន ដោយលក់ចេញ ក្នុងមួយគីឡូក្រាមបាន១,២០០រៀល។

ឆៃថាវជាដំណាំមួយប្រភេទដែលមានការពិបាកក្នុងការថែទាំ និងរើសរដូវកាលណាស់ ដែលភាគច្រើន កសិករអាចដាំដុះបានចាប់ពីខែចុងខែកញ្ញា រហូតដល់អំឡុងខែមករា ពោលគឺពីខែអស្សុជ រហូតដល់ខែមាឃ ដោយត្រូវ ចំណាយពេលវេលាប្រមាណ៤៥ថ្ងៃចាប់ពីថ្ងៃដាំដុះ ទើបអាចប្រមូលផលបាន។

លោក យឿម យ៉ុន បានឱ្យដឹងទៀតថា ដំណាំប្រភេទនេះគឺសម្បូរជំងឺ និងសត្វចង្រៃបំផ្លាញខ្លះដែរ ដូចជា រួញស្លឹក សត្វដង្កូវចោះផ្លែ និងសត្វកណ្ដៀរជាដើម ហេតុនេះ ដើម្បីថែទាំដំណាំឆៃថាវ ឱ្យបានល្អ ចាំបាច់ត្រូវតែស្រោចទឹកញឹកញាប់ និងបោចស្មៅ ជ្រួយដីឱ្យធូរ ដើម្បីឱ្យទឹកងាយជ្រាបចូលក្នុងដី រក្សាសំណើម បានយូរ ធ្វើឱ្យមើមឆៃថាវអាចស្រូបយកជីជាតិស្រួល។

គួរជម្រាបផងដែរថា ដំណំាឆៃថាវ ត្រូវបានប្រជាពលរដ្ឋខ្មែរនិយមដាំច្រើន ដើម្បីយកទៅកែច្នៃធ្វើជា ឆៃប៉ូវប្រៃ ឆៃប៉ូវផ្អែម ឬជ្រក់ឆៃប៉ូវជាដើម ដើម្បីធ្វើជាស្បៀងបម្រុងទុកសម្រាប់ផ្គត់ផ្គង់ក្នុងជីភាពប្រចាំថ្ងៃ។

ដោយ៖ Stince

Related Articles