We TV Cambodia

 កសិករនៅខេត្ដសៀមរាបដាំតែផ្កាខាត់ណាសោះ រកចំណូលជិត ១២ ​លានរៀល/រដូវ

 កសិករនៅខេត្ដសៀមរាបដាំតែផ្កាខាត់ណាសោះ រកចំណូលជិត ១២ ​លានរៀល/រដូវ

នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន (AKP) បានឱ្យដឹងថា អ្នកស្រីផាន កុលាបអាយុ ៤០ឆ្នាំ ជាកសិករ ដាំផ្កាខាត់ណា រស់នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប រកប្រាក់ចំណូលបានចន្លោះពី១០លាន ទៅ ១២ លានរៀលក្នុងមួយរដូវពីរបរមួយនេះ។ អ្នកស្រី ផាន កុលាប បានចាប់យករបរនេះ អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយមុខរបរនេះអាចផ្តល់ប្រាក់ចំណូលបានគួរសមដើម្បីទប់ទល់ការចំណាយក្នុងគ្រួសារ។ អ្នកស្រីបន្តថា ផ្ទៃដីដែលប្រើ ប្រាស់សម្រាប់ដាំផ្កាខាត់ណា ចំនួនប្រមាណ២ពាន់ម៉ែត្រ ក្រឡាប៉ុណ្ណោះ តែការប្រមូលផលម្តង

បានចំនួនពី ៣ តោនទៅ ៥ តោន។ លើសពីនេះទៀត អ្នកស្រី កុលាប បានប្រាប់ឲ្យដឹងថា ផ្កាខាត់ណាជាដំណាំមួយប្រភេទដែលប្រឈមនឹងបញ្ហាច្រើន ជាពិសេសនៅពេលមានការប្រែប្រួលអាកាសធាតុ ដូចជាធ្វើឱ្យដុះផ្សិតឬរលួយ បើសិនជាមិនបានថែទាំដិតដល់។

គួរជម្រាបផងដែរថា កសិករគំរូខាងលើបានមានបង្ហើបឲ្យដឹងទៀតថា ខាត់ណាផ្កាបច្ចុប្បន្ននេះ អាចលក់បានក្នុងតម្លៃថ្លៃគួរសម ដោយលក់បោះឱ្យម៉ូយមកយកដល់ផ្ទះក្នុងមួយគីឡូ ក្រាមចាប់ពី ២៥០០ រៀលឡើងទៅ។

អត្ថបទដោយ៖ ពិសី

Related Articles